កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា APMBC

​ថ្ងៃទី​៣ ខែធ្នូ កាលពី​ឆ្នាំ​១៩៩៧ កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្ដីពី​ការហាម​ប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​ចោល (APMBC) ដែល​អនុសញ្ញា​នេះ​បាន​ហាមប្រាម​ក្នុងការ​ប្រើប្រាស់ ការផលិត និង​ការ​ស្តុក​ទុក​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ​។ កម្ពុជា​បាន​ដើរតួនាទី​ជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​សន្ធិសញ្ញា​នេះ ដោយ​កម្ពុជា​បានទទួល​ស្គាល់​អំពី​ទំហំ​នៃ​ផ្ទៃដី​ដែល​ផ្ទុក​គ្រាប់មីន​ដែលជា  ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ   មកលើ​ជីវិត​មនុស្ស និង​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៤​នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា (APMBC) ដែល​នឹងត្រូវ ធ្វើឡើង​នៅក្នុង​ក្រុង​ហ្សឺ​ណែវ​សប្តាហ៍​នេះ  គណៈប្រតិភូ​របស់​ប្រទេស​កម្ពុជា​បាន​បន្ត​ការយកចិត្តទុកដាក់រ​បស់​ខ្លួន ដើម្បី​ធ្វើការ​រំដោះទឹកដី ពី​សំណល់​នៃ​អាវុធយុទ្ធភណ្ឌ​ទាំងនេះ​ផងដែរ​។​
 
​ថ្ងៃទី​៣ ខែធ្នូ​ក៏​ជា​ថ្ងៃ​ដែល​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម (CCM) នៅក្នុង​ឆ្នាំ 2008​ផងដែរ​។ ជា​អកុសល​ប្រទេស​កម្ពុជា​មិនបាន​ធ្វើការ​ចុះហត្ថលេខា​នោះទេ - ហើយ​រហូតមកដល់​ស​ព្វ​ថ្ងៃ កម្ពុជា​នៅតែ​មិនទាន់បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​នៅឡើយ​ទេ​។ ស្រដៀង​គ្នា​ទៅនឹង អនុសញ្ញា APMBC នេះ អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម CCM ក៏​ត្រូវបាន​បង្កើតឡើង​ដោយសារតែ  ការរង​ទុក្ខ​ដែល​បង្កឡើង​ដោយ​គ្រាប់បែក​ចង្កោម ហើយ​នៅក្នុង​ឱកាស​នេះ​សហគមន៍​អន្តរជាតិ  បាន​ប្រមូល​ផ្តុំគ្នា​ប្រឆាំង​ទៅនឹង​អាវុធយុទ្ធភណ្ឌ​ដែល​បន្សល់ទុក​ពី​សង្គ្រាម​គ្រប់​ប្រភេទ​ដែល​ផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​កម្ពុជា​។​

​គ្រាប់បែក​ចង្កោម​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​សំណល់​នៃ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​មកហើយ  ដោយបាន​បន្សល់ទុក​នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​(ERW)​ពាសពេញ​ផ្ទៃ​ប្រទេស​។ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​មិន​សំដៅ​ទៅលើ​តែ​សំណល់​គ្រាប់បែក​ចង្កោម​ប៉ុណ្ណោះ​ទេ តែ​គឺ​រាប់ទាំង​អាវុធយុទ្ធភណ្ឌ​ផ្សេងៗ​ទៀត​ដូចជា គ្រាប់បែកដៃ គ្រាប់បែក​ត្បាល់ និង​គ្រាប់បែក​ទំលាក់​ពីលើ​អាកាស​ជាដើម​។ សំណល់​អាវុធ​ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ទាំងនេះ ត្រូវបាន​រាយប៉ាយ​ក្នុង​ខេត្ដ​ចំនួន​៧​ក្នុងប្រទេស​កម្ពុជា  ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​កំពុងតែបន្ត​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ជន​ស៊ីវិល​និង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចសង្គម​។​

​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាង​៥០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក  ។ ចំណែកឯ​អ្នក​ដែល​បាន​រួច​រស់​ជីវិត​ក្រោយពី​ជួប​គ្រោះថ្នាក់​គឺ​ត្រូវ​ទទួលរង​របួសធ្ងន់​ធ្ង​រ​ដូច​ជាការ​កាត់​អវយវៈ ពិការភ្នែក និង​រងរបួស​ជាមួយ​អំបែង​គ្រាប់ ព្រមទាំង​របួស​ផ្លូវចិត្ត​ថែម​ទៀតផង​។ ដោយសារតែ​ការរង​របួស​ផ្លូវកាយ​និង​ផ្លូវ​ចិ​ត្ដ ជនរងគ្រោះ​ជាច្រើន​ពុំ​អាច​ត្រឡប់​ទៅធ្វើ​ការ​វិញ​បាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ការបង្កើត​ចំនូល​និង​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សហគមន៍រ​បស់​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។

​ក៏ប៉ុន្ដែ ការស្លាប់ របួស​ផ្លូវកាយ​និង​ផ្លូវ​ចិ​ត្ដ​នេះ​គឺ​គ្រាន់តែ​ជា​មូលហេតុ​ពាក់កណ្ដាល​ប៉ុណ្ណោះ​។ ចំណែកឯ​មូលហេតុ​ផ្សេងទៀត គឺ​ត្រូវបាន​រកឃើញ​នៅក្នុង​ផលប៉ះពាល់​ដែល​យើង​មិនអាច​វាស់វែង​បាន ដូចជា​ផលប៉ះពាល់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទៅលើ​ការអភិវឌ្ឍ ដោយ​រារាំង​មិន​ឲ្យ​ប្រជា​សហគមន៍​អាច​ប្រើប្រាស់​ដី​សម្រាប់​បង្កបង្កើន​ផល​បាន និង​បង្អាក់ដំណើរ​ការប្រើប្រាស់​ធនធានធម្មជាតិ​ផ្សេងៗ  ក៏ដូចជា​ការបង្អាក់​ស​ម​ត្ថ​ភាព​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា សាលារៀន មន្ទីរពេទ្យ​និង​ផ្លូវថ្នល់ ជាដើម​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ពុំទាន់​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​(CCM)​នៅឡើយ​ទេ ហើយ​កម្ពុជា​មិនទាន់​អាចធ្វើ​បាន​រហូត​ទាល់តែ​ប្រទេសជិតខាង​ក្នុង​តំបន់​ដែល​បាន​ប្រើប្រាស់​ឬ​ស្ដុក​ទុក​អាវុធ​នេះ ព្រមព្រៀង​ធ្វើការ​ចុះហត្ថលេខា​ជាមួយគ្នា​។ ទោះជា​យ៉ាងណា​យើង​ជឿថា​នេះ​គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​គ្រឹះ​រឹងមាំ​នៃ​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​ក្នុងអំឡុង​ពេលដែល​ខ្លួន​កំពុងធ្វើការ​ងារ​ប្រយុទ្ធប្រឆាំង គ្រាប់មីន​យ៉ាង​ស្វាហាប់ ហើយ​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់ធ្វើ​ការចាប់ផ្តើម​ពិភាក្សា​ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ដើម្បី​ឲ្យ​តំបន់​ទាំងមូល​អាចឈាន​ទៅរក​ការព្រមព្រៀង​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​នេះ​(CCM)​។ នេះ​ជា​ជំហាន​ដ៏​សំខាន់​ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅរក​សុវត្ថិភាព​និង​សន្តិសុខ ក៏ដូចជា​ការធានា​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​មិនមាន​ការទទួល​រង​ពី​ផលប៉ះពាល់​ពី​គ្រាប់បែក​ចង្កោម​ម្ដងទៀត​។​

​ដោយ Gilles Nouzies
Director
Handicap International Thailand/Cambodia Regional Program


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​