ឌុ​ច សុភា ៖ ទោះ​លោក​ផ្កាយ​២ ខំប្រឹង​តាម​អង្វរ វា​គ្រាន់តែ​ជា​ផ្គរ​គ្មាន​ភ្លៀង​

ឌុ​ច សុភា ៖ ទោះ​លោក​ផ្កាយ​២ ខំប្រឹង​តាម​អង្វរ វា​គ្រាន់តែ​ជា​ផ្គរ​គ្មាន​ភ្លៀង​

​រាជធានី​ភ្នំពេញ : ទោះបីជា​មិនសូវ​ឃើញ​មាន​សកម្មភាព​ជន់​ជោរ​ក្នុង​សិល្បៈ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ទស្សនិកជន​ភាគច្រើន​នៅតែ​ចង់ដឹង​ពី​ខ្សែជីវិត​ឯកជន​របស់​តារា​សម្តែង​មេម៉ាយ​កូន​មួយ ឌុ​ច សុភា នៅឡើយ​ថា ពេលនេះ​ចំណង​ស្នេហ៍​របស់​នាង​បាន​ដើរ​ដល់​ណា​ហើយ ស្របពេល​ដែលមាន​ព័ត៌មាន​ស្នេហា​រកាំរកូស​រវាង​នាង និង​លោក​ផ្កាយ​២​ផ្ទុះឡើង​នោះ ។ បើតាម​ប្រភពពី​អ្នក​ស្និទ្ធ​នឹង​អ្នក​មេម៉ាយ​សាច់​សខ្ចី​បាន​ខ្សឹប​ប្រាប់ថា នាង​បាន​រត់គេច​ពី​ក្រញាំ​ស្នេហ៍​លោក​ផ្កាយ​២​ដែល​ធ្លាប់​រួម​ស្នេហ៍​ជាមួយគ្នា រហូត​ធ្វើ​ឲ្យ​លោក​តាម​សុំ​ផ្សះផ្សា​ដល់ផ្ទះ​ម្តាយ​នាង​តែ​នាង​ហាក់​មិន​អើពើ​អ្វី​បន្តិច​ឡើយ​។​

 

​ប្រភពព័ត៌មាន​ក្នុង​ចង្កោម​សិល្បៈ​បាន​ឲ្យ​ដឹងថា តារា​សម្តែង​មាន​ជំងឺ​តួឯក ឌុ​ច សុភា បាន​វិល​ទៅ​រស់នៅ​ផ្ទះ​ម្តាយ​របស់​នាង​ប្រហែលជា​មួយរយៈ​មកហើយ ព្រោះតែ​បញ្ហា​ស្នេហា​របស់​នាង និង​លោក​ផ្កាយ ២ មាន​ភាព​រង្គោះរង្គើ​។ ការដែល​នាង​ចុះ​ចេញពី​ទ្រនំ​ស្កឹមស្កៃ​នេះ​ទំនងជា​មន្ត្រី​ទាហាន​ផ្កាយ​២​ម្នាក់​នោះ​ធ្វើ​ឲ្យ​នាង​ទទួលរង​ការឈឺចាប់​ហើយ ទើប​នាង​បង្ខំ​ទៅដោយ​មិន​ស្តាយ​អ្វី​បើទោះបី​ម្ចាស់​ស្នេហ៍​ផ្កាយ​២ ព្យាយាម​តាម​អង្វរ​សុំ​ជានា​គ្នា​វិញ​តាមរយៈ​ទូរស័ព្ទ​ក្តី ហើយ​រហូត​តាម​ដល់ផ្ទះ​ម្តាយ​នាង​ក្តី ក៏​នាង​នៅតែ​មិន​ខ្វល់ និង​បន្ត​ស្នាក់​នៅផ្ទះ​ម្តាយ​របស់​នាង​ដដែល​។ ប្រភព​ដដែល​នោះបាន​បន្តទៀតថា​កន្លង​មក​តួឯក​ស្រី​ក្នុង​រឿង​«​ក​ម្លោះ​ចាប់ហួយ​»​ជា​នារី​ម្នាក់​ដែល​ពូកែ​អត់ធ្មត់​ស៊ូទ្រាំ​ណាស់ ម្យ៉ាង​ដោយសារ​នាង​ធ្លាប់​ជួប​រឿង​ស្នេហ៍​ប្រេះឆា​លែងលះ​អតីត​ស្វាមី​ម្តង​រួចមកហើយ​នោះ ទើប​នាង​មិន​ចង់​ឲ្យ​ជួប​រឿង​បែបនេះ​បន្តទៀត​ក៏​សម្រេច​ដើរចេញ​តែម្តង​។​

 

​ស្របតាម​អ្វីដែល​កើតឡើង​នេះ​កន្លងមក​នាង​ក៏​ធ្លាប់​ផ្ទុះ​កំហឹង​ម្តង​ជា​ពីរដង​រួចមកហើយ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដោយ​នាង​បាន​រៀបរាប់​ពី​ការសោកស្តាយ និង​ការខឹង​សម្បា ដៀលត្មះ ចំពោះ​បុរស​ម្នាក់​ទៀតផង​។ រហូតមកដល់​ពេលនេះ​អ្នក​មេម៉ាយ​ចាយរាង ឌុ​ច សុភា នៅ​មិនទាន់មាន​ប្រតិកម្ម​អ្វី​ទាក់ទង​រឿង​ស្នេហ៍​ពុកផុយ​នេះ​នៅឡើយ​ទេ​នៅពេលដែល​គេ​ឃើញ​នាង​បន្ត​រស់នៅ​ជាមួយ​ម្តាយ​របស់​នាង​យ៉ាង​មាន​សេចក្តីសុខ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​មួយរយៈ​នេះ​នាង​ក៏​មិនសូវ​នៅផ្ទះ​ដែរ គឺ​នាង​បាន​ចេញទៅ​ដើរ​កម្សាន្ត​តាម បណ្តា​ខេត្ត ដើម្បី​រំសាយ​ទុក្ខ និង ប្រហែលជា​ចង់​គេច​ពី​ស្នេហ៍​លោក​ផ្កាយ ២ ផង​ក៏​មិនដឹង​។​

 

​គួរ​រំឭក​ផងដែរ​ថា មួយរយៈ​មុននឹង​មានរឿង​នេះ តារា​សម្តែង​ស្រី​ស្រស់​សម្បូរ​រឿងអាស្រូវ​ស្នេហា ឌុ​ច សុភា បាន​ប្រី​ជីវិត​រស់នៅ​យ៉ាង​ហ៊ឺហា និង​កាលី​ប​ចាប់តាំងពី​នាង​បែកបាក់​ពី​អតីត​ស្វាមី​។ ជាក់ស្តែង​នាង​ជិះ​សុទ្ធតែ​រថយន្ត Range Rover ស៊េរី ២០១២ និង រស់នៅ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ នៅ​ម្តុំ​ផ្លូវ​ម៉ុង​ឫទ្ធី ហើយ​ថែមទាំង​ប្រី​ទូរស័ព្ទដៃ​ទំនើប​តម្លៃ​ថ្លៃ​ទៀតផង​៕

ឌុ​ច សុភា ៖ ទោះ​លោក​ផ្កាយ​២ ខំប្រឹង​តាម​អង្វរ វា​គ្រាន់តែ​ជា​ផ្គរ​គ្មាន​ភ្លៀង​

 

ឌុ​ច សុភា ៖ ទោះ​លោក​ផ្កាយ​២ ខំប្រឹង​តាម​អង្វរ វា​គ្រាន់តែ​ជា​ផ្គរ​គ្មាន​ភ្លៀង​