ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ និង​ថ្នាំ​ញៀន​៥៣​គ្រាប់​នៅ​សង្កាត់​ស្ទឹង​ត្រែង​

ខេត្ត​ស្ទឹង​ត្រែង​ ៖ មុន​នេះ​បន្តិច​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័​យ​ចំនួន​២​នាក់ ​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​ចំនួន​៥៣​គ្រាប់​ ស្ថិត​នៅ​ភូមិ​ឬ​ទ្ធី​សែន​ជ័យ​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋា​ននគរបាល​ខេត្ត​បាន​បង្ហាញ​ថា ជនសង្ស័យ​ចំនួន​២​នាក់​នោះ​មាន​ ១​-ឈ្មោះ លន់ ពុ​ទ្ធី ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឬ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​ឈ្មោះ សាលី​សី​ុ​ហ្វង ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​រមាំង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង​ ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិ​ភាព