វិស័យទេសចរណ៍ ប្រទេសថៃ ជួបវិបត្តិ យ៉ាងធ្ងន់ធ្ងរ

ថៃ៖ ទីភ្នាក់ងារ អាកាសចរណ៍អឺរ៉ុប ដែលហៅកាត់ថា (EASA)  បានធ្វើការហាមឃាត់ អកាសចរណ៍ថៃ មិនឲ្យហោះហើរទៅកាន់ផ្លូវអាកាសរបស់អឺរ៉ុប  ដែលអាចធ្វើឲ្យវិស័យទេសចរណ៍ ប្រទេសថៃ ជួបវិបត្តិ យ៉ាងធ្ងន់ធ្ងរ  ។ នេះបើតាមអាជ្ញាធរទេសចរណ៍ថៃធ្វើការក្រើករំលឹក។

កាសែតបាងកកប៉ុស្តិ៍រាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា Thai Airways International  ជាធម្មតា ៦០ភាគរយនៃភ្ញៀវទេសចរ ដែលចូលមកលេងនៅប្រទេសថៃ ជាភ្ញៀវអឺរ៉ុប មកពីប្រទេស ប៊ែលហ្សិក  ដាណឺម៉ាក អ៊ីតាលី ន័រវ៉េស និង ស៊ុយអ៊ែត ។ នេះបើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn ។

ក្រុមហ៊ុនអាកាសចរណ៍ថៃ ដែលកំពុងដំណើរការនៅលើផ្លូវអាកាស រវាងអឺរ៉ុប និង ថៃ មាន៥,៦លាន នាក់ ក្នុងមួយឆ្នាំ។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉ែ (Thai Airways ) ត្រូវបានហាមឃាត់ពី សំណាក់ទីភ្នាក់ងារអាកាសចរណ៍អឺរ៉ុប មែននោះ  ចំនួនអ្នកទេសចរ មកលេងនៅក្នុងប្រទេស និងធ្លាក់ ចំនួន ៤លាននាក់  ខណៈដែលក្រសួងទេសចរណ៍ថៃ រំពឹងថា និងមានអ្នកទេសចរ អឺរ៉ុបចំនួន ៤,៦២ លាននាក់។

ខាងទីភ្នាក់ងារអាកាសចរណ៍អឺរ៉ុប ក៏បានរំពឹងថា នឹងប្រកាសការធ្វើសវនកម្មស្តង់ដា ជើងហោះហើរ របស់ថៃ ដោយហាមឃាត់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នេះ ។ ជាមួយនឹងគ្នានេះដែរ ខាងទីភ្នាក់ងារ អាកាសចរណ៍សហរដ្ឋអាម៉េរិក  នៅសប្តាហ៍នេះ បានប្រកាសជើងហោះហើររបស់ថៃ ដែលបានហាម ឃាត់នោះ ឲ្យហោះហើរទៅកាន់ផ្លូវរបស់អាម៉េរិកវិញ  ខណៈដែលថៃ បច្ចុប្បន្នមិនមានជើងហោះហើរ ទៅកាន់សហរដ្ឋអាម៉េរិកនោះទេ។

សូមបញ្ជាក់ផងដែរថា ចំនួនអ្នកទេសចរ សរុបដែលធ្វើដំណើរតាមជើងហោះហើរ នៅក្នុងប្រទេសថៃ សរុបចំនួន ៤១,៣៣ លាននាក់ នៅក្នុងឆ្នាំ២០១៥ នេះ៕

វិស័យទេសចរណ៍ ប្រទេសថៃ ជួបវិបត្តិ យ៉ាងធ្ងន់ធ្ងរ