យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​ Boeing 757 ឈ្មោះ Loftleidir Icelandic បាន​ចុះ​ចត​​លើ​​​វាល​ទឹក​កក​តំបន់ Union Glacier បាន​យ៉ាង​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្លាយ​ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដំបូង​គេ​ដែល​បាន​ចុះ​ចត​នៅ​ទី​ដ៏​ត្រជាក់​នោះ។

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

​ផ្លូវ​រត់​លើ​​វាល​ទឹក​កក​ ​ធ្លាប់​បាន​ប្រើ​ប្រាស់​ដោយ​​យន្តហោះ​យោធា ​និង​យន្តហោះ​ដឹក​ទំនិញ​ធន់​មធ្យម​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទម្រាំ​ Boeing 757 នេះ​ចុះចត។ ទឹក​កក​នៅ​តំបន់​នេះ​មាន​ពណ៌ខៀវ ​ក្រាស់​ឃ្មឹក​ ដែល​អាច​​ទ្រ​ទម្ងន់​ធ្ងន់​ៗ ​​ដោយ​មិន​បាច់​ព្រួយ​បារម្ភ។

 

​កិច្ច​ខិត​ខំប្រឹង​ប្រែង​នេះ​ កើត​ចេញ​ពី​​ភ្នាក់​ងារ​ក្រុម​ហ៊ុន​​ទេសចរណ៍​ Antarctic Logistics & Expeditions (ALE) នៅ​អាមេរិក​​ ​ជា​អ្នក​គាំ​ទ្រ និង​មាន​បទពិសោធន៍​ចុះចត​យូរឆ្នាំ បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ NAS Corporation Limited បាន​ធ្វើការ​រួមគ្នា​​សិក្សា​ពី​ការ​ចុះ​ចត​រយៈពេល​ជាង ៧ខែហើយ។ ​

 

ក្រុមហ៊ុន ALE ​បាន​នាំ​អ្នក​ទេសចរ​ជាង ៥០០នាក់​​​​ទៅ​លេង​តំបន់​អង់តាកទិច ​ពេល​ដល់​រដូវ​ម្ដងៗ​ជា​ក្រុម​តូច​ៗ ដោយ​ពួក​គេ​អាច​ទស្សនា​ភ្នំ​ទឹកកក​ខ្ពស់​ៗ ភ្នំ Vinson, ​តំបន់​ប៉ូល​ខាង​ត្បូង និង​ហ្វូង​សត្វ​ផេនឃ្វីន​ទៀត​ផង។ ​ALE បាន​ពង្រីក​ការ​​សិក្សា​​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​​សុវត្ថិភាព​​នៃ​ការ​ចុះ​ចត​កាន់​តែ​ប្រសើរ៕

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

 

ចុចអាន៖ អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mashable