ISIS កំពុងតែ​ត្រៀមខ្លួន​ជួប​នូវ​ភាព​វិនាស ព្រោះ​ចក្រភព​អង់គ្លេស​…….​

Sanofi

​នេះ​គឺជា​ពត៌មាន​មិនល្អ​មួយ​សម្រាប់​ក្រុម​ភេរ​វក ISIS ដែលមាន​ក្បាលម៉ាស៊ីន​នៅក្នុង​ប្រទេស ស៊ី​រី ក្រោយពី​បាន​ប៉ះ​ជាមួយនឹង​សត្រូវ​ខ្លាំង​គឺ ចក្រភព​អង់គ្លេស។ បន្ទាប់ពី​រដ្ឋសភា​អង់គ្លេស​បានរៀបចំ​ការ​បោះឆ្នោត​ស្វែងរក​មតិ​ដើម្បី​វាយប្រហា ស៊ី​រី និង​បង្ក្រាប​ពួក​សាសនានិយម ISIS កាលពីពេល​ថ្មីៗ​នេះ​រួចមក​លទ្ធផល​បាន​ឲ្យ​ដឹងថា​មានមតិ​ជាច្រើន​លើសលប់​ដែល​ចង់​ឲ្យ​អង់គ្លេស​វាយប្រហា​ទៅលើ​ប្រទេសមួយ​នេះ​ក្នុង​រយៈពេល​ខាងមុខ ដ៏​ខ្លី​បំផុត។

​វា​ជា​រឿង​តក់ក្រហល់​មួយ​សម្រាប់​ចក្រភព​អង់គ្លេស​ដែល​ពិភពលោក​សឹងតែ​មិនគួរ​ឲ្យ​ជឿ​ទេ​ថា បន្ទាប់ពី​បានទទួល​លទ្ធផល​ភ្លាម រយៈពេល​ ៥៧ ​នាទី​ក្រោយមក​ក្រុម​កំលាំងយោធា​អង់គ្លេស​បានរៀបចំ​កំពូល​យន្ត​ចំបាំង​ព្យុះកំ​​បុ​ត​ត្បូង Tornado jets ពីរ​គ្រឿង ដើម្បី​បញ្ជូនទៅ​ដាក់ពង្រាយ​នៅ​ព្រលានយន្តហោះ​ទ័ពអាកាស RAF Akrotiri ក្នុងប្រទេសសាយ ព្រូស ​(Cyprus)​ ដែលជា​ប្រទេស​កម្រង​កោះ​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ហើយ​នៅជាប់​គ្នា​ជាមួយ​ទឹកដី​ប្រទេស​ស៊ី​រី និង​ប្រទេស​តួ​ក​គី ដោយ​ក្នុង​គោលបំណង​ងាយស្រួល​ក្នុងការ​វាយប្រហា​រតាម​អាកាស​ទៅលើ​ប្រទេស ស៊ី​រី ដែលជា​ទ្រនំ​យ៉ាង​សុខសាន្ត​របស់​ពួក ISIS។

ប៉ុន្មាន​នាទី​ក្រោយមក​គេ​ឃើញ​មាន កំពូល​យន្ត​ចម្បាំង Tornado GR4 jets ពីរ​គ្រឿង​រួម​នឹង​យន្តហោះ​ផ្គត់ផ្គង់​ប្រេង​ម៉ូ​ដែល Voyager មួយគ្រឿង​បាន​បញ្ជូន​មកពី​ព្រលានយន្តហោះ​ទ័ពអាកាស RAF Marham នៃ​ប្រទេស ណ័​រ​ហ្វ​ក (Norfolk) ដែលជា​ប្រទេស​ក្នុង​តំបន់ ហើយ​ថែមទាំង​មាន​យន្តហោះ​ចម្បាំង​ព្យុះ​ទី​ហ្វុ​ង Typhoon jets ប្រាំមួយ​គ្រឿង​ទៀត​បានដាក់​ពង្រាយ​យ៉ាង​តឹងរឹង​បំផុត​នៅលើ​ព្រលានយន្តហោះ​កងទ័ពអាកាស RAF Lossiemouth ក្នុង​ទឹកដី ស្កុ​ត​ឡេ​ន (Scotland) ដែលជា​ប្រទេសមួយ​នៅក្នុង​ការគ្រប់គ្រង​រប​ស់​អង់គ្លេស។

សម្រាប់​ការ​បង្ហា​ញ​នូវ​គ្រឿង​ស​ព្វា​វុ​ទ្ធ​ទំនើបៗ​ទាំងអស់នេះ​គឺ ​អង់គ្លេស​ចង់​បញ្ជាក់​ពី​គោលបំណង​ក្នុងការ​ត្រៀមប្រយុទ្ធ​ជាមួយនឹង​ប្រទេស ស៊ី​រី ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខនេះ។​

​គួ​បញ្ជាក់ថា សម្រាប់​ការវាយប្រហា ស៊ី​រី លើក​នេះ​អង់គ្លេស​បាន​ត្រៀម​អា​វុ​ទ្ធ​ទំនើបៗ ហើយ​ក្នុងនោះ​ក៏មាន​គ្រាប់​មី​ស៊ីល Laser-guided ថែមទៀត​ផងដែរ ដែល​មី​សីល​មួយ​នេះ​អង់គ្លេស​ធ្លាប់បាន​អួត​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ ​នេះ​ថា ជា​ប្រភេទ​មីស៊ីល​ដែល​អាច​កម្ទេច​ក្បាលម៉ាស៊ីន ISIS បាន​យ៉ាង​ងាយ​បំផុត៕ កុសល​








Related