អ្នក​បុរាណ​វិទូ​អេ​ស្ស៊ី​ប​មាន សង្ឃឹម​ច្រើន​ក្នុងការ​ស្វែងរក​ផ្នូរ​អាថ៌កំបាំង​របស់ ​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី​

Sanofi

ក្រុម​អ្នក​បុរាណ​វិទូ​របស់​អេ​ស្ស៊ី​ប​ជឿជាក់ថា​ពួកគេ​នឹង​រកឃើញ​កន្លែង​លាក់ទុកសាកសព​របស់​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី ​(Nefertiti)​ ដែល​បាន​ស្លាប់​នៅក្នុង​កំឡុង​សតវត្សរ៍​ទី ១៤ មុន​គ​.​ស។ បើតាម​ការអះអាង​ពី​សំណាក់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា ពួកគេ​ជឿជាក់​ទាំងស្រុង​ថា​ផ្នូរ​របស់​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី ពិតជា​នៅ​ផ្នែក​ខាងក្រោយ​នៃ​ជញ្ជាំង​ផ្នូរ​របស់​ព្រះមហាក្សត្រ ទូ​តា​នខា​មូ​ន ​(Tutankhamun)​ ជាក់​ជាមិនខាន ដោយ​ពួកគេ​ផ្អែកទៅលើ​ប្រវត្តិសាស្ត្រ​ដែល​បាន​បញ្ជាក់ថា ព្រះមហាក្សត្រី ណេ​ហ្វ័​រ​ទី​ទី គឺជា​មាតា​ចុង​របស់​ព្រះអង្គ ទូ​តា​នខា​មូ​ន ដូច​ច្នេះ​ហើយ​ផ្នូរ​របស់​ម្ចាស់​ក្ស​ត្រី​គួ​រតែ​នៅក្បែរៗ​នោះ ហើយ​ម្យ៉ាងទៀត​ភ័ស្តុតាង​ដែល​គួ​ឲ្យ​ទុកចិត្ត​បំផុត​នោះ​គឺជា​ប្រព​ន្ធ័​រ៉ា​ដា​ដែល​ប្រើ​ដោយ​បច្ចេកវិជ្ជា​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា​ផ្នូរ​របស់​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី គឺ​ពិតជា​នៅ​ចំណុច​ដែល​ក្រុម​អ្នក​បុរាណ​វិទូ​ទាំងនោះ​សង្ស័យ​មែន។​

​ផ្អែកទៅលើ​ភ័ស្តុតាង​ដែន​បានមកពី​ប្រព័ន្ធ​រ៉ា​ដា​នេះ ក្រុម​អ្នក​បុរាណ​វិទូ​បាន​ផ្ញើរ​ឯកសារ​ទាំងនោះ​ទៅ​ពិភាក្សាគ្នា​ជាមួយ​អ្នកជំនាញ​ផ្សេងទៀត​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ស្រាវជ្រាវ​បន្ត ហើយ​សម្រាប់​លទ្ធផល​សម្រេចបាន​យ៉ាងណា​នោះ​នឹងមាន​ការប្រកាស​នៅ​ខែ​ក្នុង​ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួង​វត្ថុ​បុរាណ​អា​ស្ស៊ី​បលោក ម៉ា​ម​ដុង អាល់​ដា​ម៉ា​ធី​ (Mamdough al-Damaty) បាន​មានប្រសាសន៍​កាលពីពេល​ថ្មី​នេះ​ថា កាលពី​ដើមឡើយ​ពួកយើង​មានសង្ឃឹម​ត្រឹមតែ ៦០ ​ភាគរយ​ទេ​ដែល​សង្ស័យថា​កន្លែង​លាក់​សាកសព​របស់​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី អាច​នឹង​នៅ​ពីក្រោយ​ជញ្ជាំង​ផ្នូ​របស់​ព្រះមហាក្សត្រ ទូ​តា​នខា​មូ​ន ប៉ុន្តែ​បន្ទាប់ពី​យើង​ទទួលបាន​ការបង្ហាញ​ពី​បច្ចេកវិជ្ជា​ថ្មី​របស់​រ៉ា​ដា​ចាប់​ទីតាំង​រួចមក ពួកយើង​មានការ​ជឿជាក់​រហូតដល់ ៩០​ ភាគរយ​ឯណោះ ហើយ​ពួកយើង​សង្ឃឹមថា​មិនយូ​ទេ​អាច​រកឃើញ​អាថ៌កំបាំង​មួយ​នេះ​នៅ​ពីក្រោយ​ជញ្ជាំង​ផ្នូរ​ព្រះអង្គ ទូ​តា​នខា​មូ​ន មិន​ខាន។

លោក​បាន​បន្តថា​នេះ​ គឺជា​ដំណឹង​មួយ​ដែល​ល្អ​បំផុត​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បើសិនជា​ពួកយើង​អាច​រកឃើញ​សាកសព​ដ៏​អាថ៌កំបាំង​របស់​ម្ចាស់​ក្ស​ត្រី ណេ​ហ្វ័​រ​ទី​ទី ពិតមែន។​

គួរ​បញ្ជាក់ដែរថា នាពេល​កន្លងមក​ក្រុម​អ្នក​បុរាណ​វិទូ​បាន​រកឃើញ​សាកសព​របស់​ព្រះអង្គ ទូ​តា​នខា​មូ​ន ម្តង​រួចហើយ​ដែល​ទោះបីជា​ព្រះអង្គ​បាន​ស្លាប់​អស់​រយៈកាល ៣៣០០​ឆ្នាំ​ហើយ​យ៉ាងណាក្តី​ប៉ុន្តែ​សភា​ពនៃ​សាកសព​នៅតែមាន​លក្ខណៈ​ល្អ​ស្អាត ជាពិសេស​គឺ​ផ្នែក​ថ្ពាល់​ដែល​មើលទៅ​ហាក់ដូចជា​គ្មាន​ស្នាម​ផត​បន្តិច​ណា​ឡើយ។ ហើយ​ចំពោះ​សាកសព​ព្រះអង្គ ទូ​តា​នខា​មូ​ន នេះដែរ​ត្រូវបាន​ត​ម្គ​ល់​ទុក​នៅ​សារៈមន្ទី​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​ដើម្បី​រងចាំ​ការពន្យល់​បំភ្លឺ​ពី​សំណាក់​អ្នកប្រវត្តិសាស្ត្រ​អេ​ស្ស៊ី​ប​អំពី​រឿង​រាវ​អាថ៌កំបាំង​នៃ ប្រវត្តិសាស្ត្រ​របស់​ប្រទេសមួយ​នេះ៕ កុសល​
​    





Related