ទឹក​ជំនន់​នៅ​ឥណ្ឌា​ស្លាប់​២៧០​នាក់​

ប្រទេស​ឥណ្ឌា បាន​កេណ្ឌ​ប្រមូល​កង​ទ័ព​ដើម្បី​ជួយ​ជម្លៀស​ប្រជា​ជន​ជា​ច្រើន​ពាន់​នាក់​ដែល​នៅ​ជាប់​ទៅ​ណា​មិន​​រួច​ក្នុង​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​នៅ​រដ្ឋ​តា​មិល​ណា​ឌូ ភាគ​ខាង​ត្បូង​ឥណ្ឌា​ ដែល​នៅ​ទី​នោះ​មាន​មនុស្ស​ស្លាប់​២៧០​នាក់​ហើយ​ ។

នេះ​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​១​សត​វត្ស​មក​ហើយ​ក្នុង​តំបន់​នោះ​ ហើយ​ខាង​ផ្នែក​ឧតុ​និយម​ប្រកាស​ថា ភ្លើង​នឹង​បន្ត​ធ្លាក់​ខ្លាំង​ទៀត​។ នា​ថ្ងៃ​ទី​៣ ធញនូ កង​ទាហាន​បាន​ខិត​ខំ​ជួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដែល​ជាប់​ក្នុង​សង្កាត់​ទាំង​ឡាយ​នៃ​ទី​ក្រុង ម៉ា​ដ្រាស ដែល​ទឹក​ជំនន់​លិច​។

ក្រុង​នេះ​ជា​ទី​ក្រុង​ធំ​ទី​៤​របស់​ឥណ្ឌា​មាន​ប្រជា​ជន​៦​លាន​នាក់​៕