ព័ត៌មានបន្ថែម ៖ ​​ស្ត្រីម្នាក់​ជិះកង់​ចេញពី​ទិ​ញម្ហូប ត្រូវ​រថភ្លើង​​កិន​ដាច់​​២​កំណាត់​

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បន្តថា ​មនុស្ស​ដែល​ត្រូវ​រថភ្លើង​កិន​ដាច់ជា២កំណាត់​នៅ​មុខ​សាលា​ក្តីខ្មែរក្រហម ស្ថិតនៅចំណុច​ផ្លូវ​​លេខ​២០១១ ព្រំប្រទល់​ខណ្ឌពោធិ៍សែនជ័យ ​និង​ខណ្ឌ​សែនសុខ ជិត​រោង​ចក្រ​ C7 នៅ​​មុន​​នេះ​បន្តិច គឺ​ជា​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុន លក្ខិណា អាយុ​២២​ឆ្នាំ ជាអ្នក​លក់ចាប់ហួយ បន្ទាប់ពី​នាង​ជិះកង់​ត្រលប់ពីទិញ​ម្ហូប​នៅ​ចំណុច​​​កើតហេតុ​ខាងលើ ដោយ​នាង​ជិះកង់​ឆ្លង​ផ្លូវ​រថភ្លើងនោះដើម្បីទៅកាន់លំនៅឋានវិញ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ តែនាង​ជិះកង់​ឆ្លង​មិន​ទាន់​ផុតផង​ ក៏ត្រូវ​រថភ្លើង​បើកមកដល់​​កិនស្លាប់​​តែម្តង ។ គួររំលឹកថា មុននេះ! រថភ្លើង​កិន​មនុស្ស​ដាច់២កំណាត់​ នៅជិតសាលាក្តីខ្មែរក្រហម​