Tweak នេះ​អាច​អោយ​យើង​ចម្លង​ចម្រៀង រូបភាព, វីដេអូ​បាន​ដោយ​ស្រួល​ដូច Flash ដែរ

Tweak នេះ​អាច​អោយ​យើង​ចម្លង​ចម្រៀង រូបភាព, វីដេអូ​បាន​ដោយ​ស្រួល​ដូច Flash ដែរ

Tweak នេះមានឈ្មោះថា PwnTunes for iOS 9 ជា Tweak ផ្លូវការ របស់ម្ចាស់ វាផ្ទាល់ តែម្តង ដែលបាន ដាក់លក់លើ គេហទំព័រ Pwntunes រួមទាំង សហការជាមួយ Source Bigboss ដើម្បីដាក់លក់ និង ចែកចាយ ផងដែរ។ ក្រោយពេលអ្នក តម្លើងវាហើយ អ្នកមិន ចាំបាច់តម្លើង iTunes លើកុព្យូទ័រ ឬ ប្រើកម្មវិធី iTunes ដើម្បីបញ្ចូលបទ ចម្រៀងអោយ ពិបាកទៀត នោះទេ គ្រាន់តែដោត ឧបករណ៍ ដូចជា iPhone, iPad, iPod ទៅកាន់កុំព្យូទ័រ ដូចទៅនឹង បន្ទះ USB នោះអ្នកអាច បញ្ចូលបទចម្រៀង បានភ្លាមៗ តាមរយៈ Folder ហើយអ្នកអាច ចូលទៅកាន់ Folder ផ្សេងៗ លើឧបករណ៍ របស់អ្នក បានផងដែរ។

Tweak នេះ​អាច​អោយ​យើង​ចម្លង​ចម្រៀង រូបភាព, វីដេអូ​បាន​ដោយ​ស្រួល​ដូច Flash ដែរ

ទស្សនាវីដេអូខាងក្រោម:

យ៉ាងណាមិញវាមិនមែន សម្រាប់តែ ​iOS 9 នោះទេ ​iOS 8 ក៏អាច ប្រើបានដែរ ជាមួយនឹង តម្លៃទាប ជាង គឺ 4.99$ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 8 ចំណែកឯប្រព័ន្ធ ប្រតិបត្តិការ iOS 9 វិញមានតម្លៃ 9.99$ តែអ្នកអាច សាកល្បងវា រយៈពេលខ្លី សិនបាន ដោយចូល ទៅកាន់ Cydia និងធ្វើការ ស្វែងរក PwnTunes for iOS 9 ហើយតម្លើង ជាការស្រេច ហើយបើអ្នក ពេញចិត្ត ទិញវាប្រើតែ ម្តងទៅ តែនៅពេល យើងអាចស្វែងរក Crack បាន ខេមបូ នឹងជម្រាបជូន មិត្តអ្នកអាន ពេលក្រោយទៀត។

Tweak នេះ​អាច​អោយ​យើង​ចម្លង​ចម្រៀង រូបភាព, វីដេអូ​បាន​ដោយ​ស្រួល​ដូច Flash ដែរ

  • ដោយ: Meng
  • 4:45 PM, 03 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ