អង់គ្លេស ចាប់ផ្តើមវាយប្រហារ តាមផ្លូវអាកាស លើក្រុមរដ្ឋអ៊ីស្លាម ISIS (មានវីដេអូ)

ស៊ីប៖ ប្រទេសអង់គ្លេស បានចាប់ផ្តើមនូវបេសកកម្ម របស់ខ្លួនក្នុងការវាយប្រហារ ទៅលើក្រុមរដ្ឋអ៉ីស្លាម ISIS ប៉ុន្មានម៉ោងមុននេះ។

ផ្អែកលើប្រភពព័ត៌មានរបស់ BBC បានឲ្យដឹងថា ប្រទេសអង់គ្លេស បានចាប់ផ្តើមចេញបេសកកម្មរបស់ខ្លួន ជាលើកដំបូង វាយប្រហារទៅលើ ISIS ដែលមានទីតាំងនៅក្នុង ប្រទេសស៊ីរី ក្រោយពីទទួលបាន  ពោលគឺ៣៩៧ ទល់នឹង២២៣ កាលពីថ្ងៃពុធសប្តាហ៍នេះរួចមក។

នៅក្នុងបេសកកម្មនោះដែរ យន្តហោះចម្បាំងរបស់អង់គ្លេស ប្រភេទ RAF Tornado ចំនួន៤គ្រឿង ដែលក្នុង១គ្រឿងៗ សុទ្ធតែបំពាក់នូវគ្រាប់បែកប្រភេទ Paveway bomb ទម្ងន់ជាង ២០០គីឡូក្រាម ចំនួន៣គ្រាប់ បានហោះចេញពីទីតាំង នៅក្នុងតំបន់ RAF Akrotiri នៃប្រទេសស៉ីប ក្នុងគោលបំណង វាយប្រហារទៅលើ ក្រុមរដ្ឋអ៉ីស្លាម ISIS។ បន្ថែមពីនេះទៀត សារព័ត៌មាន BBC ក៏បានសន្និដ្ឋានថា គោលដៅសំខាន់សម្រាប់ ការវាយប្រហារលើកនេះ គឺអាចមានដល់ទៅ៦ចំណុច ដែលសុទ្ធសឹងជា កន្លែងផលិតប្រេងឆៅ ដ៏ធំ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ពួក ISIS នាភាគខាងកើត ប្រទេសស៊ីរី។

អង់គ្លេស ចាប់ផ្តើមវាយប្រហារ តាមផ្លូវអាកាស លើក្រុមរដ្ឋអ៊ីស្លាម ISIS (មានវីដេអូ)
អង់គ្លេស ចាប់ផ្តើមវាយប្រហារ តាមផ្លូវអាកាស លើក្រុមរដ្ឋអ៊ីស្លាម ISIS (មានវីដេអូ)
អង់គ្លេស ចាប់ផ្តើមវាយប្រហារ តាមផ្លូវអាកាស លើក្រុមរដ្ឋអ៊ីស្លាម ISIS (មានវីដេអូ)
ប្រភេទយន្តហោះ RAF Tornado បានចេញបេសកកម្ម វាយប្រហារតាមផ្លូវអាកាស ទៅលើពួក ISIS

មុននេះបន្តិច លោករដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស បានអះអាងដែរថា យន្តហោះចម្បាំង២ ក្នុងចំណោម៤គ្រឿង ដែលចេញបេសកកម្ម បានវិលត្រឡប់មកកាន់មូលដ្ឋានទ័ពវិញ ដោយជោគជ័យផងដែរ។

គូសបញ្ជាក់ផងដែរថា យន្តហោះចម្បាំងទាំង៤គ្រឿង របស់អង់គ្លេស ក្នុងបេសកកម្មនេះ គឺជាប្រភេទយន្តហោះ RAF គ្មានមនុស្សបើក ពោលគឺវាត្រូវបានបញ្ជាដោយប្រអប់ Raptor ដែលជាឧបករណ៍មួយ ចាប់រូបភាពយ៉ាងពិសេស ពីរយៈចម្ងាយឆ្ងាយ រួមជាមួយនឹងកាមេរ៉ាតាមដាន ដែលត្រូវបានបំពាក់ នៅលើយន្តហោះនោះ ទុកសម្រាប់បញ្ជា ក្នុងការទម្លាក់គ្រាប់បែក ឲ្យត្រូវចំគោលដៅយ៉ាងល្អឥតខ្ចោះ។

នេះគឺជាប្រតិបតិ្តការលើកដំបូង របស់ប្រទេសអង់គ្លេស ក្រោយពីនាយករដ្ឋមន្ត្រី លោក David Cameron ទទួលបានការបោះឆ្នោត គាំទ្រពីសមាជិកសភា ដើម្បីឲ្យរូបគាត់អនុវត្ត វិធានការវាយប្រហារ តាមផ្លូវអាកាសទៅលើ ក្រុមរដ្ឋអ៉ីស្លាមជ្រុលនិយម ISIS ក្នុងប្រទេសស៊ីរី៕

អង់គ្លេស ចាប់ផ្តើមវាយប្រហារ តាមផ្លូវអាកាស លើក្រុមរដ្ឋអ៊ីស្លាម ISIS (មានវីដេអូ)
ទីតាំងសំខាន់ ដែលគេជឿជាក់ថា គឺជាគោលដៅសម្រាប់ បេសកកម្មលើកនេះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត