​ប៉ូលិស​​ឃាត់ខ្លួន​​ជន​សង្ស័យ​​២​នាក់ ​និង​​ថ្នាំ​ញៀន​៥៣​គ្រាប់

ខេត្តស្ទឹងត្រែង​ ៖​ ​ជន​សង្ស័យ​​២​នាក់ ​និង​​ថ្នាំ​ញៀន​៥៣​គ្រាប់​ ត្រូវ​បាន​​នគរបាល​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​​ចាប់​ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​១១​និង​​៥​នាទី​ថ្ងៃ​ទី​៣ ​ធ្នូ​ ២០១៥ ​ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ​។

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​ ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​២​នាក់​​ ​ម្នាក់​ឈ្មោះ លន់ ពុ​ទ្ធី ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​​ជា​​ជាងក្រឡឹង​ឈើ រស់​នៅ​ភូមិ​ឫ​ទ្ធី​សែន​ជ័យ​ សង្កាត់​ស្ទឹង​ត្រែង​ និង​ម្នាក់​ទៀត​​ឈ្មោះ សាលី ស៊ី​ហ្វង ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ​ជា​កសិករ​រស់នៅ​ភូមិ​ស្រែ​រមាំង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង​ ។​ ​​​ចំណែក​វត្ថុ​តាង មាន​​​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​៥៣​គ្រាប់​ ។

​ជនសង្ស័យ​​ទាំង​២នាក់​ រួម​​ជា​មួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ៕ ​