​ម៉ារីម៉ា បង្ហាញ​មុខ​កូន​ស្រី​ដំបូង ជាមួយ​សារ​ដ៏​រំភើប

​ម៉ារីម៉ា បង្ហាញ​មុខ​កូន​ស្រី​ដំបូង ជាមួយ​សារ​ដ៏​រំភើប

កូន​ស្រី​ដំបូង​របស់​កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន​ត្រូវ​បាន​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​បាន​ឃើញ​ហើយ។

 

​ម៉ារីម៉ា បង្ហាញ​មុខ​កូន​ស្រី​ដំបូង ជាមួយ​សារ​ដ៏​រំភើប
 

នៅរសៀល​ថ្ងៃ​ទី ៤ ខែ​ធ្នូនេះ តារា​សម្ដែង​ជួរ​មុខ​របស់​ហ្វីលីពីន​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​កូន​ស្រី​របស់​ខ្លួន​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន។ នៅ​លើ​រូប​ថត​នោះ តារា​សម្ដែង​វ័យ ៣១ ឆ្នាំ​បាន​សរសេរ​ថា៖ “ម៉ាក់​បាន​រង់​ចាំ​​កូន​អស់​រយៈ​ពេល ៤១ សប្ដាហ៍ ហើយ​បាន​ចំណាយ​ពេល ១៨ ម៉ោង​ដើម្បី​ឆ្លង​ទន្លេ។ ម៉ាក់​បាន​បួង​សួង​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន។ ប៉ា​កូន​បាន​ផ្ដល់​កម្លាំង​ចិត្ត​យ៉ាង​ច្រើន​ដល់​ម៉ាក់។ អរគុណ​ប្ដី​សម្លាញ់​របស់​ខ្ញុំ Dingdong Dantes។ ម៉ាក់​អាច​និយាយ​បាន​ថា ឥលូវ​ពួក​យើង​ជា​គ្រួសារ​ដ៏​ពេញ​លេញ​មួយ​ហើយ។ អរគុណ​ព្រះ​ជា​ម្ចាស់​ខ្លាំង​ណាស់”។

 

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ Marian ក៏​បាន​សន្យា​ជា​មួយ​នឹង​អ្នក​គាំទ្រ​ដែរ​ថា​នាង​នឹង​ឆាប់​ត្រលប់​ចូល​ក្នុង​សិល្បៈ​វិញ តែ​មិន​បាន​ប្រាប់​ពេល​វេលា​ជាក់​លាក់​ថា​ពេល​ណា​នោះ​ទេ៕

 

​ម៉ារីម៉ា បង្ហាញ​មុខ​កូន​ស្រី​ដំបូង ជាមួយ​សារ​ដ៏​រំភើប
 

ចុចអាន៖ម៉ារីម៉ា ​​​ឆ្លង​ទន្លេ​កូន​ដំបូង​ហើយ


ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖facebook