CPWP នឹងបើកវេទិកា ថ្នាក់ជាតិ បព្ចាប់ការរើសអើង លើស្រ្ដី ក្នុងវិស័យនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការលើកស្ទួយស្រ្ដី ក្នុងវិស័យនយោបាយ (CPWP) នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៥ស្អែកនេះ នឹងបើកវេទិកាស្រ្ដីថ្នាក់ជាតិ ស្ដីពីការបព្ចាប់ការរើសអើងលើស្រ្ដី ក្នុងវិស័យនយោបាយ។

យោងតាមលិខិតជូនដំណឹងរបស់ CPWP បានឲ្យដឹងថា ការបង្កើតកម្មវិធីនេះ ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យស្រ្ដីពីគ្រប់ផ្នែក ដើម្បីបញ្ចេញសំឡេង ក្នុងការលើកយកអនុសាសន៍ ដាក់ជូនថ្នាក់ដឹកនាំ ក៏ដូចជាអ្នកធ្វើនយោបាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងស្រ្ដី ដឹកនាំ តំណាងរាស្រ្ដជាស្រ្ដី ហើយម៉្យាងទៀត ជាចលនាស្រ្ដីក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្រ្ដីផងដែរ។

វេទិការនេះ នឹងចាប់ផ្ដើម ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ដែលធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ៕