ប៉ូលិសអាមេរិក ប្រាប់អត្តសញ្ញាណ ខ្មាន់កាំភ្លើងពីរនាក់ នៅកាលីហ្វរញ៉ា ដែលអាចជាប់ពាក់ ព័ន្ធនឹងភេរវកម្ម

ឡូសអាន់ជែឡែស៖ ជនសង្ស័យទាំងពីរនាក់ ជាបុរស និង ស្ត្រី ដែលបានបង្កការ បាញ់ប្រហារ មជ្ឈមណ្ឌល មនុស្សធម៌ មួយកន្លែង ក្នុងទីក្រុង សាន់ ប៊ែរណាឌីញ៉ូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋ អាមេរិក នោះត្រូវបានកំណត់ អត្តសញ្ញាណរួចហើយ។ នេះបើតាមភ្នាក់ងារស៊ិនហួ ដកស្រង់ សម្តីពីលោកមេបញ្ជាការប៉ូលិស Jarrod Burguan នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ ២០១៥។

មេបញ្ជាការប៉ូលិសក្រុង បានបញ្ជាក់ដូច្នេះទៀតថា “ជនសង្ស័យទីមួយឈ្មោះ ហ្វារូក ស៊ីយ៉េដ ភេទប្រុស វ័យ ២៨ ឆ្នាំ កើតនៅសហរដ្ឋអាមេរិក។ សម្រាប់ជនសង្ស័យទីពីរ ជាស្ត្រីវ័យ ២៧ឆ្នាំ មានឈ្មោះថា តាហ្វហ្វីន ម៉ាលីក។ ពួកគេ ទាំងពីរនាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅហ្នឹង កន្លែងកើតហេតុ ដែលមនុស្ស ១៤នាក់ បានស្លាប់បាត់បង់ជីវិត។”
លោក Burguan បានបន្តទៀតថា ជនសង្ស័យទីបី ទំនងជាមិនទាន់ទៅណាឆ្ងាយនោះទេ។ ចំពោះការជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្ម វិញនោះ ក៏យើងមិនទាន់អាចសន្និដ្ឋានបានដែរ ប៉ុន្តែ យើងក៏មិនអាច បោះបង់ចោល ចំពោះគំនិត អំពីភេរវកម្មនោះដែរ។ ការវាយប្រហារ ដោយ កាំភ្លើង បានកើតឡើង នៅអគារប្រជុំ របស់មជ្ឈមណ្ឌល គាំពារ ការងារ មួយនៅទីក្រុង ខាង លើនេះ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃពុធបាន បណ្តាលឲ្យមនុស្ស ១៧នាក់ផងដែរ រងរបួស៕

ប៉ូលិសអាមេរិក ប្រាប់អត្តសញ្ញាណ ខ្មាន់កាំភ្លើងពីរនាក់ នៅកាលីហ្វរញ៉ា ដែលអាចជាប់ពាក់ ព័ន្ធនឹងភេរវកម្ម