តំណែង​ប្រធាន​ម​នី្ទ​រ​ធម្មការ និង​សាសនា ខេត្តកោះកុង​ ​កំពុង​ឋិត​ក្នុង​ភាព​ប្រទាញប្រទង់ និង​ចម្រូងចម្រាស់​គ្នា​

ខេត្តកោះកុង: បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​រឿង​លោក​ប្រធាន​ម​នី្ទ​រ​ធម្មការ និង​កិច្ចការ​សា​នា ខេត្ត​កោះកុង រត់ការ​តែងតាំង​កូនស្រី​បង្កើត​ខ្លួនឯង ធើ្វ​ជា​ប្រធាន​មន្ទីរ ដែល​បណ្តាញសារ​ព័ត៌មាន កាលពីពេល​ថ្មីៗ​នេះ រួចមក សព្វថ្ងៃ​ប្រភព​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា តំណែង​ខាងលើ កំពុង​ឋិត​ក្នុង​ភាព​ប្រទាញប្រទង់ ដោយ​លោក សំ ធឿន អនុប្រធាន​ម​នី្ទ​រ​ធម្មការ​ខេត្ត​ ​ដែលជា​ដៃគូ​ប្រជែង​ជាមួយ​កូនស្រី​របស់លោក​ប្រធាន​ម​នី្ទ​រ ឈ្មោះ វ៉ា រ៉ាវី កំពុង​ស្វះ​ស្វែងរក​ សុំ​ការគាំទ្រ​ពី​មេដឹកនាំ​សាសនា​ផ្សេងៗ​នៅក្នុង​ខេត្ត ឲ្យ​ជួយ​ធើ្វ​ញ្ញ​តិ​គាំទ្រ​ផ្ញើ​ទៅជូន​លោក​​​រដ្ឋ​ម​ន្រី្ត​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ឲ្យ​ខ្លួនឯង បាន​ឡើង​ធើ្វ​ជា​ប្រធាន​ម​នី្ទ​រ ជំនួស​លោក ដួង សាវឿន ដែល​ត្រូវ​ចូលនិវត្តន៍ នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ​។​
​    ​
​ក្នុង​លិខិត​មួយច្បាប់ ចុះ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​គេហទំព័រ CEN ទទួលបាន បង្ហាញ​ឲ្យ​ដឹងថា លោក សំ ធឿន អនុប្រធាន​ម​នី្ទ​រម​នី្ទ​រ​ធម្មការ​ខេ​ត្ត្ត បាន​បញ្ចុះបញ្ចូល ឲ្យ​មេដឹកនាំ​សាសនា​ធំៗ ចំនួន​បី​ស្នើសុំ​ការគាំទ្រ​បេក្ខភាព​លោក ធើ្វ​ជា​ប្រធាន​ម​នី្ទ​រ ផ្ញើ​ទៅជូន​លោក​រដ្ឋ​ម​ន្រី្ត​ក្រសួង​ធម្មការ​ និង​សាសនា និង​អភិបាលខេត្ត រួមមាន ព្រះ​តេជគុណ​ ហេង សំបូរ ព្រះ​មេគណ​គណៈមហានិកាយ លោក សុះ ការី មេដឹកនាំ​ព្រះវិហារ​សាសនា​ ​ខ្មែរ​អ៊ីស្លាម នៅ​ភូមិ ៤​សង្កាត់​ដងទង់ ក្រុង​ខេ​ម​ភូមិន្ទ និង​លោក ហួរ សារឿន មេដឹកនាំ​ព្រះវិហារ​សាសនា​គ្រឹ​ស្ទ​។​
​    ​
​ប៉ុន្តែ​ទោះជា​យ៉ាងណា លោក សំ ធឿន ពុំ​អាច​រកបាន​សំឡេងគាំទ្រ​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត​គណៈ​ធម្ម​យុ​តិ្ត​ព្រះនាម អរិយវង្ស គង់ ច័ន្ទ​ថុល បានទេ ដោយ​មេដឹកនាំ​ព្រះអង្គ​នោះ​គាំទ្រ​បេក្ខភាព​ជា​ស្រី្ត​ឲ្យ​ធើ្វ​ជា​ប្រធាន​ម​នី្ទ​រ ពោលគឺ​មិន​គាំទ្រ​បេក្ខភាព​ជា​បុរស​ទេ​។​
​    ​
​លោក សំ ធឿន អនុប្រធាន​ម​នី្ទ​រ​ធម្មការ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ខ្លួន​លោក​បាន​
​សុំ​ការគាំទ្រ​ពី​អ្នក​កាន់សាសនា​ខ្មែរឥស្លាម គ្រឹ​ស្ទ និង​ព្រះ​មេគណ​ខេត្ត​គណៈមហា​និកាយ​​ព្រះនាម ហេង សំបូរ តែ​លោក​ពុំ​ទទួលបាន​ការគាំទ្រ​ពី​ព្រះ​មេគណ​ខេត្ត​គណៈ​ធម្ម​យ​តិ្ត​ទេ​។​

​នៅក្នុង​លិខិត​ដដែល ក៏បាន​រៀបរាប់​ផងដែរ ពីបទ​ពិសោធន៍ និង​គុណ​ស​ម្ប​តិ្ត​របស់​លោក សំ ធឿន ដែល​ជាម​ន្រី្ត​ធ្លាប់​បំរើកា​រងារ​យូរ និង​មាន​លក្ខ​ណៈស​ម្ប​តិ្ត​គ្រប់គ្រាន់​សក្តិសម​ទទួល​តំណែង​ធើ្វ​ជា​ប្រធាន​ម​នី្ទ​រ​។​
​    ​
​តែ​ផ្ទុយ​ពី​ខ្លឹម​សារលិខិត​ខាងលើ លោក ដួង សាវឿន ប្រធាន​ម​នី្ទ​រ​ធម្មការ​ខេត្ត ធ្លាប់​បាន​ប្រាប់​អ្នកកាសែត កាលពីពេល​ថ្មីៗ​នេះ​ថា លោក​សំ ធឿន មិន​សក្តិសម​ទទួល​តំណែង​​ធើ្វ​ជា​ប្រធាន​ម​នី្ទ​របា​ន​នៅឡើយ​ទេ ព្រោះ​អសមត្ថភាព​ក្នុង​ការងារ និង​ពុំមាន​ទំនាក់ទំនង​ល្អជា​មួ​យម​នី្ទ​រ និង​អង្គភាព​នានា​នៅ​ជុំវិញ​ខេត្ត​។​
​    ​
​ប៉ុន្តែ​បើតាម​ប្រភពពី​ម​ន្រី្ត​ធម្មការ​ខេត្ត បាន​ឲ្យ​ដឹងថា កូនស្រី​របស់លោក​ប្រធាន​ម​នី្ទ​រ ឈ្មោះ វ៉ា រ៉ាវី ក៏​ពុំមាន​សមត្ថភាព​ដែរ ក្នុង​ការងារ​ដែរ ព្រោះ​ទើបតែ​មានមុខ​ចូល​ធើ្វ​ការ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មិន​សក្តិសម​ធើ្វ​ជា​មេដឹកនាំ​អ្នក​កាន់សាសនា​ទៀតផង​៕