​វិធី​ព្យាបាល​ការឈឺ​ក្បាល​ដ៏​សាមញ្ញ​មួយ​

​វិធី​ព្យាបាល​ការឈឺ​ក្បាល​ដ៏​សាមញ្ញ​មួយ​

​វិធី​មួយ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ដូច​ជា​ការប្រើ​ឱសថ​ដូច្នោះ​ដែរ តែ​គ្មាន​ផល​រំខាន​អ្វី​ទេ​។ គឺ​ការ​ហាត់ប្រាណ ធ្វើ​ឱ្យ​បេះ​ដូង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​បន្តិច​។​

​ការសិក្សា​មួយ​របស់​ប្រទេស​ស៊ុយអែត​បាន​បង្ហាញ​ឱ្យដឹងថា ការ​ជិះ​កង់​ចំនួន​៤០​នាទី​បានធ្វើឱ្យ​អ្នកជំងឺ​ប្រកាំង​មិនសូវ​មាន​ការឈឺ​ក្បាល​ត​ទៅទៀត​។​

លោក​វេជ្ជបណ្ឌិត Alexander Mauskop, M.D. ប្រធាន​ផ្នែក​នៃ the New York Headache Center នៅ Manhattan បាន​ពន្យល់ថា ការ​ហាត់ប្រាណ​អាចជួយ​ព្យាបាល​ការឈឺ​ក្បាល​បាន​។ ព្រោះ​ការ​ហាត់ប្រាណ​ធ្វើឱ្យ​បែកញើស ដែល​ធ្វើឱ្យ​ស្ត្រេ​សធូរ​ថយចុះ ម្ល៉ោះហើយ​ក៏​បាត់​ឈឺ​ក្បាល​ទៅ​ដែរ​ព្រោះ​ការឈឺ​ក្បាល​មួយ​ចំនួន​កើត​ចេញ​មក​ពី​ស្ត្រេ​ស​។ ម្យ៉ាងទៀត ការ​ហាត់ប្រាណ​ធ្វើឱ្យ​មាន​ការបញ្ចេញ​អ័រម៉ូន​មួយចំនួន​ដែល​រាំង​ស្កាត់​ការឈឺចាប់​។​

លោក Mauskop បាន​ណែនាំ​ថា​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​៣០​នាទី ដោយ​ធ្វើ​សកម្មភាព​យឺតៗ ដូចជា​លោត​ជ្រុំជើង​មួយកន្លែង ជិះ​កង់ ឬ​ហែល​ទឹក ឱ្យបាន​យ៉ាងតិច​៣​ដង​ក្នុង​១​សប្តាហ៍​។ ការ​ខំប្រឹង​បញ្ចេញ​សកម្មភាព​ខ្លាំងពេក​អាច​ធ្វើ​កាន់តែ​ឈឺក្បាល ទៅវិញ​ទេ​។ គេ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។