ឌួង ហ្សូ​រី​ដា សារភាព​ពី​កំហុសឆ្គង​ក្នុង​កម្មវិធី​ពានរង្វាន់​តារា​ឯក​សាំង​ហ្កាពួរ​

Sanofi

​ឌួង ហ្សូ​រី​ដា នៅតែ​បង្ហាញ​ពី​ការមិន​អស់​មិន​ហើយ​នៅក្នុង​ចិត្ត​ចំពោះ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយ ចំនួន​មកលើ​រូបនាង​ក្នុងឱកាស​ធ្វើជា​ពិធី​ការិនី​នៃ​កម្មវិធី​ពានរង្វាន់​តារា​ឯក​សាំង​ហ្កា​ពួរ​របស់​ស្ថានីយ​ទូរ ទស្សន៍ PPCTV នាពេល​កន្លងទៅនេះ​ដោយបាន​បង្ហោះ​លើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទា​ល់ពី​បញ្ហា​ដែល​កើតមាន​នាពេលនោះ​ផង​។​ក្នុង​សារ​ដែល​ឌួង ហ្សូ​រី​ដា​បាន​បង្ហោះ​ឲ្យ​ឃើញ​ជា​សាធារណៈ​នោះបាន​រៀបរាប់​ជា​ហូរហែ​ដោយ ទទួលស្គាល់ថា ​ការងារ​លើក​នេះ​វា​ហួស​ពី​សមត្ថភាព​នាង​បន្តិច​មែន​។​

ការមិន​ច្បាស់​របស់​នាង​ប្រើ​តុង​មិនត្រូវ​ដូច​អ្នក​អាជីព​បកប្រែ​ឬ​ពិធីករ​ជំនាញ​ផ្នែក​ភាសាបរទេស​ទេ​ព្រោះ​មិនបាន​រៀន​ចប់​ជំនាញ​អង់គ្លេស​នៅ ​IFL​ ហើយ​អ្វីដែល​នាង​ធ្លាប់បាន​ប្រាប់​ទស្សនិកជន​ថា​ធ្លាប់បាន​អាហារូបករណ៍​នៅ ​IFL​ នោះ​មិនមែន​ជាការ​អួតអាង​ថា​ខ្លួន​ពូកែ​ទេ​តែ​ជាការ​ពិត​ជាប់​ជា​ភាសា​បារាំង​មិនមែន​អង់គ្លេស​ទេ​,​គ្រាន់តែ​អាចនិយាយបាន​ធម្មតាៗ​មិនជា​ផ្លូវការ​ឬ​លក្ខណៈ​បកប្រែ​អ្វី​ទេ​ហើយ​រាល់​ពេលដែល​ធ្វើ​កម្មវិធី​ធំៗ​ថ្នាក់ជាតិ​គឺ​តែងមាន​ CO.MC ​ជា​អ្នកបកប្រែ​ឬ​ជនជាតិ​បរទេស​តែម្តង​ជា​អ្នក​សម្រួល​ភាសាបរទេស​។ ​ប៉ុន្តែ​លើក​នេះ​វា​ហួស​ពី សមត្ថភាព​បន្តិច​មែន​ព្រោះ​គ្រប់យ៉ាង​វា​ធ្លា​ក់លើ​នាង​តែម្នាក់ឯង​ក្នុងចំណោម​ពិធីករ​ទាំង​៥​នាក់​។​ អ្នកផ្សេង​គេ​រួចខ្លួន​ដោយសារ​ហេតុផល​មិនចេះ​…!​ ការប្រជុំ​និង​សម​គ្នា​មុន​គឺ​មិនបាន​ឲ្យ​ប្រើ​ភាសា​អង់គ្លេស​ច្រើន​នោះទេ​គ្រាន់​តែត្រឹម​អញ្ជើញ​ជនជាតិ​បរទេស​មក ​Speak ​ព្រោះ​ភ្ញៀវ​ដែល​ចូលរួម​ភាគច្រើន​ជា​ខ្មែរ​ហើយ តារា​សាំង​ហ្កា​ពួរ​គេ​មាន​ពិធីករ​គេ​ជា​អ្នករៀបចំ​ហើយ​គ្រប់យ៉ាង​ត្រូវ​ធ្វើតាម​ផែនការ​កំណត់ ​ប៉ុន្តែ​ដល់ពេល​ជាក់ស្តែង​គ្រប់យ៉ាង​គឺ​ច្របល់​មេក្រូ​មិនឮ ​​អ្នករៀបចំ​ឡើងមក​ខ្សឹប​ថា​ជួយ​បកប្រែ​ខ្មែរ​ខ្លះៗ​ និង​ និយាយភាសា​អង់គ្លេស​ផង​ពេល​ហៅ​រង្វាន់​មួយៗ​។​

ទោះយ៉ាងណា​ក៏ ឌួង ហ្សូ​រី​ដា អះអាងថា​កា​របក​របស់​នាង​ យ៉ាង​ហោចណាស់​ក៏​ស្ថិត​ក្នុង​អត្ថ​ន័យ​គ្រប់យ៉ាង ដែល​តារា​សាំង​ហ្កា​ពួរ​ចង់​​បញ្ចេញយោបល់ ​ព្រោះ​ជាការ​សង្ខេប​…!​។​ នាង​ធ្លាប់ធ្វើ​កម្មវិធី​ធំៗ​រាប់​ភ្លេច​ហើយ​មិនដែល​ទទួលរង​នូវ​ពាក្យ​ដៀល​ត្មិះ​ដូច​លើក​នេះ​ទេ​។​ គួររំលឹកថា​កន្លងទៅ ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ចេញមុខ​ការពា​រ​ដល់​ឌួង ហ្សូ​រី​ដា​ពី​បញ្ហា​នេះដែរ ដោយ​នាង​បាន​បញ្ចេញយោបល់​រិះគន់​ដល់​មហាជន​ដែល​តាម​ចាប់កំហុស ឌួង ហ្សូ​រី​ដា ថា​ជាម​នុស្សមាន​សតិ​ជា​ដង្កូវ​នៅ​មិនចេះ​ស្ងៀម​ចេះ​សម្តែង​ជា​ធ្វើបុណ្យ​តែ​ធាតុពិត​គឺជា​ទង្វើ​បាប​តែងតែ​គិត​អាក្រក់​ពីអ្នកដទៃ​។​ ដោយសារតែ​សម្បូរ​​អ្នក​រិះគន់​ផ្កាប់មុខ​នេះហើយ​ទើប​នាង​សុខចិត្ត​ក្រ​ខ្លួន​ និង ​ខំ​រកលុយ​ឲ្យ​កូនរៀន​សាលា​ល្អ​ដើម្បី​កុំ​ឲ្យ​ខ្មែរ​គ្នាឯង​មើលងាយ​។​

​មហាជន​មួយចំនួន​បាន​ចាប់អារម្មណ៍​ថា ច​ន ច័ន្ទ​លក្ខិណា មិនគួរណា​ឆាប់​ច្រឡោត​ និង ប្រើភាសា​មិន​សមរម្យ​ជាមួយ​គេ​ដូច្នេះ​ទេ ​ព្រោះ​នាង​ជា​មនុស្ស​របស់​មហាជន​ជា​អ្នកសិល្បៈ​ដែល​ស្ថិតក្រោម​ក្រសែភ្នែក​របស់​មហាជន​គ្រប់​រឿង​៕ ដេវីត​

​   

ស្អីគេ? ថាម៉េច? អត់យល់!!! មានអ្នកណាស្តាប់បានទេ? ជួយប្រាប់ខ្ញុំជាភាសាអង់គ្លេសធម្មតាផង ដើម្បីឲ្យខ្ញុំស្តាប់បានផង។

Posted by Sharing for Cambodia on Monday, November 30, 2015

Related