Update៖ មូលហេតុ ដែលជើង ហោះហើរថៃ ត្រូវបាន ហាមឃាត់ មិនឲ្យហោះហើរ ទៅកាន់ផ្លូវអឺរ៉ុប

CNN៖ សហព័ន្ធអាកាសចរណ៍ អន្តរជាតិ ដែលហៅកាត់ថា (FFA) កាលពីថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ បានប្រកាសកាត់បន្ថយ អាកាសចរណ៍ថៃ មកចំណាត់ថ្នាក់ទី ២វិញ ដោយសារតែ ប្រទេសមួយនេះ មិនគោរពទៅតាម បទដ្ឋានអន្តរជាតិ។ នេះបើយោងតាម ការចុះផ្សាយរបស់ សារព័ត៌មាន CNN នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥ នេះ ។

ការបន្ថយចំណាត់ថ្នាក់ របស់ជើងហោះហើរថៃ នេះមានន័យថា ថៃនឹង ត្រូវបានលុបចោលនូវ ជើងហោះហើរ ទៅកាន់ប៉ែកអឺរ៉ុប ។

ជាមួយនឹង ការហាមឃាត់នេះ វាកំពុងតែធ្វើឲ្យទេសចរណ៍ថៃ ជួបនូវបង្ហាញយ៉ាងធ្ងន់ធ្ងរ  ខណៈដែល ៦០ភាគរយនៃភ្ញៀវទេសចរ ដែលចូលមកលេងនៅប្រទេសថៃ ជាភ្ញៀវអឺរ៉ុបមកពីប្រទេស ប៊ែលហ្សិក ដាណឺម៉ាក អ៊ីតាលី ន័រវ៉េស និង ស៊ុយអ៊ែត ។

ការដកហូតប្រភេទជើងហោះហើរទី១ ដែលថៃទទួលបាននៅឆ្នាំ១៩៩៧   ដោយខាង សហព័ន្ធអាកាសចរណ៍ អន្តរជាតិ ដែលហៅកាត់ថា (FFA)  បាននិយាយថា « អាជ្ញាធរអាកាសចរថៃ បានបរាជ័យក្នុង ការបំពេញបទដ្ឋានអន្តរជាតិ »។

បញ្ជាក់ផងដែរថា ជើងហោះហើរបណ្តាប្រទេស ដែលស្ថិតក្នុងប្រភេទទី១ មានន័យថា ជើងហោះហើរ ប្រទេសនោះ បានអនុលោម តាមស្តង់ដា អង្គការអកាសចរណ៍ស៊ីវិលអន្តរជាតិ ៕

Update៖ មូលហេតុ ដែលជើង ហោះហើរថៃ ត្រូវបាន ហាមឃាត់ មិនឲ្យហោះហើរ ទៅកាន់ផ្លូវអឺរ៉ុប