ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​

ភ្នំពេញ:  ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម រស់នៅ​ភូមិ​គៀន​ឃ្លាំង ភូមិ​ចុង​កោះ និង​ភូមិ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី ជួយ​ដោះស្រាយ​រក​កន្លែង ចំណតទូក​ជូន​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​សព្វថ្ងៃ ខាង​សង្កាត់ ខណ្ឌ បាន​ដេញ​ពួកគាត់ មិន​ឲ្យ​ចត​នៅជាប់​មាត់ទន្លេ និង​មិន​ឲ្យ​ចេញ​នេសាទ​នៅ​ចំណុច​ទន្លេចតុមុខ​ទៀត ខណៈដែល​តំបន់​ធ្លា​ប់រក និង​កន្លែង​ធ្លាប់​ចត​ខាងលើ ត្រូវបាន​ដេញ​ឲ្យ​ទៅ​នៅ​ឆ្ងាយ​។​
          
​លោក ម៉ាត់​គ្រី​យ៉ា តំណាង​ខ្មែរ​អ៊ីស្លាម រស់នៅ​ជ្រោយចង្វា បានលើកឡើង​នៅក្នុង​វេទិកាសាធារណៈ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ​ឆ្នាំ​២០១៥​នេះ​ថា សព្វថ្ងៃនេះ​បងប្អូន​ខ្មែរ​អ៊ីស្លាម ដែលមាន​ទូក​ប្រកបមុខរបរ​នេសាទ និង​ជា​ជម្រក​ផងដែរ​នោះ ត្រូវបាន​អាជ្ញាធរ និង​កម្លាំង​ជីវពល កម្លាំង​សណ្តាប់ធ្នាប់​មក​ហាមប្រាម​និង​ដេញ​ពួកគាត់​មិន​ឲ្យ​ចត​នៅ​មាត់ទន្លេ ដែលជា​កន្លែង​ធ្លាប់​ចត​និង​ហាម​មិន​ឲ្យ​ចេញ​នេសាទ​នៅមុខ​ព្រះបរមរាជវាំង ដែលជា​កន្លែង​នេសាទ​ចិ​ញ្ជឹ​ម​ជីវិត​របស់គាត់​ជា​យូរ​មកហើយ​។​

​លោក​បាន​បន្តថា "​ជា​ទម្លាប់​រាប់​ឆ្នាំ​មក​កន្លង​នេះ ជនជាតិ​បងប្អូន​ខ្មែរ​អ៊ីស្លាម​រស់នៅ​ជ្រោយចង្វា​ខាងកើត តែងតែ​ធ្វើ​នេសាទ​នៅទីនេះ បន្ទាប់ពី​នេសាទ​ហើយ និង​ទៅ​ចតទូក​ទុក​មាត់ច្រាំង​ក្បែរ​ផ្ទះ ឥឡូវ​បែរជា​ឲ្យ​ទៅ​ចត​និង​ទៅ​នេសាទ​នៅ​ឆ្ងាយ​ពី​លំនៅដ្ឋាន​ទៅវិញ​។ ដូច្នេះ​សូម​ថ្នាក់លើ មេត្តាជួយ​រក​កន្លែង​ជូន​ពួគគាត់​បាន​សមរម្យ​ផង​"​។

​លោក បាន​បន្ថែមទៀតថា "​រាល់​កង្វល់​ទាំងនោះ ដែលជា​មុខរបរ​ចិញ្ចឹមជីវិត​នេះ សុំ​ឲ្យ​ឯកឧត្តម លោកជំទាវ ពិសេស​អាជ្ញាធរ​រាជធានី​ភ្នំពេញ មេត្តា​រក​ដំណោះ​ដោះស្រាយ​អំពី​បញ្ហា​ចំណតទូក​នេះ ជូន​ពួកគាត់​បន្ទាន់​ផង ព្រោះ​២-៣​ថ្ងៃនេះ មាន​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដេញ​ទូក​ពួកគាត់​ឲ្យ​ចេញ​រកក​ន្លៃ​ង​ចត​ថ្មី ដែល​ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ​៧៩ គ្មាន​ស្រែចំការ​អ្វី​ទេ មានតែ​ទឹកទន្លេ និង​ការនេសាទ ដាក់មង បង់សំណាញ់​គ្រាន់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​"​។

​ចំណែក​លោក​ឡាស់ សេន​អា​លី រស់នៅ​គៀន​ឃ្លាំង ជា​ជនជាតិខ្មែរ​អ៊ីស្លាម​ផងដែរ​នេះ បាន​ថ្លែងថា កន្លង​បន្ទាប់ពី​មាន​ក្រុមហ៊ុន សុខា មក​ធ្វើការ​អភិវឌ្ឍន៍​ត្រើយ​ខាង​កើតមក ជនជាតិខ្មែរ​អ៊ីស្លាម ជួប​ការ​លំបាន​វេទនា​សព្វបែបយ៉ាង ទាំង​ការរស់នៅ ពិបាក​ទាំង​ផ្លូវចេញចូល និង​ពិបាក​រក​កន្លែង​ចតទូក​។ ពួកគាត់​បាន​សុំ​ខាង​ក្រុមហ៊ុន​សុខា​ដែរ ចំពោះ​សម្រាប់​កន្លែង​ចតទូក​នេះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​ឆ្លើយតប​ថា ចាំ​អភិវឌ្ឍន៍​គេ​នឹង​ឲ្យ​ចត​វិញ ដល់ពេល​ចុងក្រោយ និយាយ​បោក​ពួកយើងខ្ញុំ ឲ្យ​អ្នកមាន​ទូក​ទៅ​ចត​នៅ​ភូមិ​ដើម​គរ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ​ទៅវិញ ពួកគាត់​បាននាំគ្នា​សួរថា ប្រសិនបើ​មាន​ភ្យុះ​ភ្លៀង​លិច​ទូក​អី​ទៅ​នរណា​ជា​អ្នករកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​គាត់ ហើយ​ពួកគាត់​នឹងមាន​អ្វី​ជា​សំអាង​តទៅទៀត​។​
         
​ឆ្លើយតប​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ផងដែរ តាមរយៈ​ផ្តាំផ្ញើ​ដោយ​ចេញ​បញ្ជា​បន្ទាន់​ជូន​ដល់ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​សង្កាត់ ដើម្បី​ចុះ​រៀបចំ​រក​កន្លែង ទីតាំង​ឲ្យ​ចំណតទូក​ថ្មី​នេះ ឲ្យ​បាន​នៅ​គៀក​ល្មម​អាច​ឲ្យ​បងប្អូន​ទទួលយកបាន​។
​លោក បាន​បន្តថា ចំពោះ​ការហាម​ប្រាម​ឈប់​ឲ្យ​បងប្អូន​ចតទូក​តាម​មាត់ទន្លេ​នេះ គឺ​ដើម្បី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​តាម​មាត់ទន្លេ នៅមុខ​ព្រះបរមរាជវាំង ឲ្យ​មាន​សោភ័ណភាព ព្រោះ​សព្វថ្ងៃ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលមក​ទស្សនា​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ច្រើន​។

​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បានបញ្ជាក់​ផងដែរ​ថា ចំពោះ​ទីតាំង​មុខ​ព្រះបរមរាជវាំង សព្វថ្ងៃ អាជ្ញាធរ​មិនអាច​អនុ​ញ្ញា​ឲ្យ​បងប្អូន​ខ្មែរ​អ៊ីស្លាម បន្តធ្វើ​ការនេសាទ​បាន​បន្ត​ទៀតឡើយ ព្រោះ​កន្លែង​ទន្លេ​បួន​មុខ ត្រង់ចំណុច​មុខ​ព្រះបរមរាជវាំង​នេះ ជា​មុខមាត់​សម្រាប់​ប្រទេសជាតិ និង​ជា​បេះដូង​រាជធានី​ភ្នំពេញ ដូច្នេះ​សូម​បងប្អូន​មេ​តា្ត​យោគយល់​ឲ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​នេះ ហើយ​អាជ្ញាធ​សន្យា​នឹង​រក​កន្លែង​មួយ​សមរម្យ​សម្រាប់​បងប្អូន​រស់នៅ​៕

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ រក​កន្លែង​ឲ្យ​មាន​ចំណតទូក​នេសាទ​