លេប​ដែកគោល​ប្រវែង ១២ សង់ទីម៉ែត្រ ដើម្បី​ឈ្នះ​ប្រាក់​ភ្នាល់​

Sanofi

​បុរស​វ័យ ២៧ ឆ្នាំ​ម្នា​ក់បាន​លេប​ដែកគោល​ប្រវែង​ដល់​ទៅ ១២ សង់ទីម៉ែត្រ​ដើម្បី​អាច​ឈ្នះ​ប្រាក់​ភ្នាល់ ប្រមាណ​ជិត ១,០០០ ដុល្លារ ប៉ុន្តែ​ក្រោយពី​លេប​ដែកគោល​ដ៏​វែង​នោះ​ហើយ​ប៉ុន្មាន​ថ្ងៃ ដែកគោល​ក៏បាន​ធ្វើ ទុក្ខ​បុក​ម្នេញ​ក្នុង​ពោះ​របស់លោក ដែល​ធ្វើ​ឲ្យ​លោក​វិះ​នឹង​បាត់បង់​ជីវិត ។​

​លោក Gong បាន​ប្រាប់ថា​លោក​បាន​ចាក​ចេញពី​ស្រុកកំណើត​ដើម្បី​មក​ធ្វើ​ការរកស៊ី​នៅ Ningbo ប៉ុន្តែ​ដោយសារតែ​មិន​ជួប​ការជោគជ័យ​ដូច​បាន​រំពឹងទុក លោក​ក៏​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​បាន​ប្រាក់ ។ ក្នុងការ​វះកាត់​យក​ដែកគោល​ចេញពី​ក្នុង​ខ្លួន គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ត្រូវ​ចំណាយ​ប្រាក់​មិន​ក្រោម ១,៥០០ ដុល្លារ នោះទេ ៕
​ថា​វរិ​ទ្ធ​
​ 

Related