ពិធីប្រកាស តែងតាំងបន្ថែម សមាសភាព គណៈកម្មាធិការគណបក្ស ក្រសួងវប្បធម៌

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអបអរសាទរ ពិធីប្រកាសសេចក្តីសម្រេច តែងតាំងបន្ថែមសមាសភាពគណៈកម្មាធិការ គណបក្សក្រសួងវប្បធម៌ ក្រោមអធិបតីភាភដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនៅក្នុងពិធីប្រកាសនោះថា ការតែតាំងសមាសភាព គណៈកម្មាធិការគណបក្ស ក្រសួងវប្បធម៌នាពេលនេះ ដើម្បីឲ្យសមស្របទៅតាមរចនាសម្ព័ន្ធ របស់គណៈកម្មាធិការបក្ស  ជាពិសេសពង្រឹងកម្លាំង ក្នុងការដឹកនាំបក្សក្នុងក្រសួង ដើម្បីសំដៅសម្រេចឲ្យបាន នូវរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន។

លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានផ្តល់ទំនុកចិត្តក្នុងការតែងតាំង លោកស្រី និងអ្នកស្រីមាន ប៊ុត សានី ជាប្រធាន និងអនុប្រធាន គណៈកម្មាធិការបក្សប្រចាំក្រសួង៕

ពិធីប្រកាស តែងតាំងបន្ថែម សមាសភាព គណៈកម្មាធិការគណបក្ស ក្រសួងវប្បធម៌

ពិធីប្រកាស តែងតាំងបន្ថែម សមាសភាព គណៈកម្មាធិការគណបក្ស ក្រសួងវប្បធម៌