លោក កឹម សុខា អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​ចាស់​ៗ​កុំ​ចម្លង​មេរោគ​ដល់​យុវជន​

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា  នៅថ្ងៃនេះ បានអំពាវនាវឲ្យអ្នកនយោបាយចាស់​ៗ កុំឲ្យចម្លងមេរោគ​ពោលគឺគំរូ​អាក្រក់​ ដល់​យុវជន​ជំនាន់​ក្រោយ​។ លោក កឹម សុខា បញ្ជាក់​យ៉ាងនេះថា៖​«បើខ្មែរជំនាន់ចាស់ បានបង្កនូវការឈឺផ្សា​ដល់​គ្នា ​សូមកុំឲ្យយុវជនជំនាន់ក្រោយបន្តនូវវប្បធម៌ដែលធ្វើឲ្យខ្មែរឈឺចាប់ទៀត។កុំបង្រៀនយុុវជនឲ្យវ៉ៃយុវជន។ យើង​ចាស់ៗ អ្នកនយោបាយជំនាន់​​មុនធ្លាប់​ធ្វើ​ឲ្យ​គ្នា​ឈឺ​ចាប់​​ កុំចម្លង​មេរោគ​នេះ ដល់​យុវជន​ទៀត​»។

ជាមួយគ្នា​នេះ លោក កឹម សុខា ក៏អំពាវនាវ​ឲ្យអ្នកគាំទ្រខ្លួនជាពិសេស​គឺ​យុវជន​ប្រយ័ត្ន​ប្រយ៉ែង​នៅក្នុង​ការ​ប្រើប្រាស់​ហ្វេស​ប៊ុក​ជា​ពិសេស​គឺការ​ comment តែម្តង​។ លោកឲ្យ​យុវ​ជន​ចៀស​វាង​ប្រើ​ពាក្យ​អសុរោះ និងពាក្យ​នាំ​មាន​ហិង្សា​កើតឡើង​៕

ស្តាប់សំឡេង​លោក កឹម សុខា ក្នុង​ពេល​ជួប​ជាមួយយុវជន​បក្ស​ខ្លួន​នៅស្នាក់​ការ​កណ្តាល​បក្ស​នៅរសៀល​ថ្ងៃ​ទី ០៣ ខែធ្នូ។

**audio2** ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​