លោក កឹម សុខា រិះគន់​អ្នក​ដែល​ថា​បក្ស​ប្រឆាំង​និយម​ប្រើ​ពាក្យ​ផ្លាស់​ប្ដូរ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រិះគន់​អ្នក​អ្នក​នយោបាយ​មួយ​ចំនួន ដែល​ថា​បក្ស​ប្រឆាំង​និយម​ប្រើ​ពាក្យ​ផ្លាស់​ប្ដូរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ពេល​ជួប​ជាមួយ​យុវជន នា​ស្នាក់​ការ​បក្ស​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ធ្នូ។

លោក កឹម សុខា ពន្យល់​ថា ការ​ផ្លាស់ប្ដូរ​ជា​ពាក្យ​ដែល​គេ​ប្រើ​ជា​សកល ហើយ​ការ​ផ្លាស់​ប្ដូរ​ដែល​បក្ស​សង្គ្រោះជាតិ​ប្រើ គឺ​ឈរ​លើ​អហិង្សា និង​មិនមែន​ជាការ​​ធ្វើ​បដិវត្ត​នោះ​ឡើយ៖ «បើ​យើង​មិន​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ទេ តើ​ត្រូវ​បោះ​ឆ្នោត​ធ្វើ​អី?»

បន្ថែម​ពី​លើ​នេះ​លោក កឹម សុខា ក៏​ទទួល​យក​នូវ​សំណូម​ពរ​របស់​យុវជន ដើម្បី​បណ្ដុះបណ្ដាល​ដល់​យុវជន​​ដទៃ​ទៀត​នៅ​តាម​មូលដ្ឋាន សម្រាប់​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​មុខ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។