សមាជិក​គណៈកម្មាធិការ​នាយក​បក្ស​ប្រឆាំង​១​រូប​លាលែង​ពី​តំណែង

សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម នៃ​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុក ស៊ុយ បាន​ផ្ញើ​លិខិត លាលែង​ពី​តួនាទី ទៅ​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ ហើយ​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូរ វិញ។

នៅ​ក្នុង​លិខិត​សុំ​លាលែង ចុះ​ថ្ងៃ​ទី៣ ខែ​ធ្នូ​នេះ លោក អ៊ុក ស៊ុយ បាន​បញ្ជាក់​ពី​ហេតុផល​លាលែង និង​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី លោក កឹម សុខា និង​ថ្នាក់​ដឹកនាំ​គណបក្ស​ចំនួន​៤រួប​ទៀត ដឹកនាំ​គណបក្ស​គ្មាន​សីលធម៌ និង​គ្មាន​គុណធម៌ មក​លើ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ក្នុង​គណបក្ស ជា​ពិសេស​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

ការ​លាលែង​ពី​តួនាទី​របស់​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ គឺ លោក អ៊ុក ស៊ុយ នៅ​អាណត្តិ​ទី​៥​នេះ ជា​មនុស្ស​ទីពីរ​ហើយ បន្ទាប់​ពី អ្នកស្រី ឡាក់ សុភាព ដែល​រត់​ទៅ​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួន​ឯង។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។