ទម្លាយ​មូលហេតុ នី រតនា ទទួលបាន​ប្រជាប្រិយភាព​គរ​ដូច​ភ្នំ​!

Sanofi

រយៈពេល​ប្រមាណ​តែ​ជាង ១ ខែ​សោះ ក្រោយពី​បានក្លាយ​ជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​១ បុរស​សំឡេង​ផ្អែម​ពូកែ​លួងលោម នី រតនា ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះ​ករពី​សំណាក់​មហាជន ក៏ដូចជា Fan គរ​ទឹក​គរ​ដី មាន​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី យុវវ័យ​ក្មេងស្ទាវ​ជាច្រើន ដែល​នេះ​គឺជា​ជោគជ័យ​មួយ​របស់​ម្ចាស់​ពាន​មុខ​មាន​មន្ត​ស្នេហ៍​ម្នាក់នេះ ។​

​គួរ​កត់សម្គាល់ថា រាល់​ពេលដែល នី រតនា មាន​វត្តមាន​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ម្តងៗ តែងតែមាន Fan ជាច្រើន​តាម​ហែហម​លើកទឹកចិត្ត និង គាំទ្រ​ជានិច្ច ។ ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ មិនថាតែ​នៅលើ​ឆាក​ការប្រគំ​តន្ត្រី​កាលពី​ថ្ងៃបុណ្យ​អុំទូក​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅលើ​ឆាក​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​ពិសេស​របស់​សា្ថ​នី​យ​ទូរទស្សន៍​ហង្ស​មាស ក៏ នី រតនា ហាក់​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​អ្នកគាំទ្រ​ដែរ ដោយមាន​ទាំង​សំឡេង​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ ទះដៃ​យ៉ាង​កងរំពង មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​អ្នកគាំទ្រ​ខ្លះ​បាន​លើក​ជា​បដា​ឈ្មោះ អមដោយ​រូប​បេះដូង ដែល​បញ្ជាក់​ពី​ការគាំទ្រ​អស់ពី​បេះដូង​ដល់​បុរស​សំឡេង​ផ្អែម​ស្រទន់​នេះ​ផងដែរ។

​បើទោះជា​មិនទាន់មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​យ៉ាងណា ហើយ​រាល់ពេល​ឡើង​ឆាក ច្រៀង​តែ​ចម្រៀង​រៀមច្បង​រួម​អាជីព​ក៏ដោយ ប៉ុន្តែ​ប្រជាប្រិយភាព​របស់ នី រតនា គឺ​ឡើង​ស្រឺ​តៗ​តែម្តង ជាពិសេស​នៅពេលដែល​បុរស​ញញឹម​ស្រស់​ម្នាក់នេះ​បង្ហើរ​សំនៀង​តាមរយៈ​បទ​«​ស៊ូ​ឃ្លាត​»​គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន រហូតដល់​មាន​ពាក្យ​លេចឮ​ពី​មហាជន​ដែល​គាំទ្រ​បាន​ខ្សឹបខ្សៀវ​គ្នា​មក​ថា «​នី រតនា ច្រៀង​បទ​នេះ​គឺ​ពីរោះ​ជាង​ម្ចាស់​បទ​ដើម​ទៅទៀត​»​ ថែម​ទៀតផង ។​

​អ្វីៗ​ទាំងនេះ​បានមក​ក៏​ព្រោះតែ​សំឡេង​ដ៏​ផ្អែម​ពីរោះ ស្នាមញញឹម ភាព​រួសរាយ​រាក់ទាក់ ការគោរព​រៀមច្បង និង មាន​ឫកពា​មិន​ឆ្មើងឆ្មៃ មិន​វាយឫក​ជា​តារា​ល្បី​ចំពោះ​មហាជន ក្រៅពីនេះ​ក៏មាន​ការ​និយាយថា នី រតនា តែង​ផ្សារភ្ជាប់​ជាមួយ​អ្នកគាំទ្រ​ផងដែរ ។ ដោយហេតុនេះ​ទើបបានជា​ម្ចាស់​ពាន Cambodian Idol នី រតនា កើប​បាន​ប្រជាប្រិយភាព​គរ​ដូច​ភ្នំ​ដូច្នេះ ។​

ទោះបីយ៉ាងណា រហូតមកដល់​ពេលនេះ​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol និង ជា​តារាចម្រៀង​ពន្លក​ថ្មី​ដែល​ជាប់កិច្ចសន្យា​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូបនេះ​ក៏​មិនទាន់​ឃើញ​មាន​ចេញ​បទ​ចម្រៀង​ថ្មី​សន្លាង​សម្រាប់​ខ្លួន​ផ្ទាល់​នៅឡើយ ៕ សាកល​



  

   


 

Related