CNRP ដាក់លិខិតស្នើ ជួបសកម្មជន ជាប់ឃុំ១៥នាក់ នៅពន្ធនាគារព្រៃស

ភ្នំពេញ៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ចាម បានដាក់លិខិត ជូនប្រធានមណ្ឌល អប់រំកែប្រែទី១ ដើម្បីសុំចូលសួរសុខទុក្ខ សកម្មជនរបស់ខ្លូន នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១៥ស្អែកនេះ។

យោងតាមលិខិតរបស់លោក ម៉ៅ មុនីវណ្ណ នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៥បានឲ្យដឹងថា “លោកស្រីទេព សុទ្ធី , លោក លិម គឹមយ៉ា , លោក កង គឹមហាក់ ,លោកពិន រតនា , រូបខ្ញុំ(ម៉ៅ មុនីវណ្ណ )ព្រមទាំងសហការី លោកមាស ម៉ារិន, លោក ហាក់ បញ្ញាកា អ្ននាង ច័ន្ទ សុម៉ាលី , អ្នកនាង ណា រ៉ាវី , លោកស្រី សុភី មាជ, លោកសាន សុខហ៊ាន ,លោក ស៊ុយឡេង សេងឡុង, និងលោក ឡេង សាវុធមានបំណងចង់ចូលសួរសុខទុក្ខ អ្នកជាប់ឃុំឃាំងទាំង១៥រូបនៅ មណ្ឌលអប់រំកែប្រែទី១ (ម.១) ព្រៃសរ នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥វេលាម៉ោង៨ និង៣០នាទីព្រឹក”។

គួរបញ្ជាក់ថា អ្នកជាប់ឃុំឃាំងទាង១៥រូបនោះរួមមាន១៖ លោក មាជ សុវណ្ណារ៉ា, ២.លោក ហុង សុខហួរ ដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពី លោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ខុសពីការពិត ,៣.លោក លោកព៊ុ ពុទ្ធិ ,៤.លោកទេព ណារិន, ៥. លោក អ៊ុក ពេជ្រសំណាង,៦. អាន បឋម ,៧.លោក ឃិន ជំរឿន, ៨.លោក នាង សុខុន ,៩. សាន សីហៈ, ១០.លោក សាន គឹមហេង , ១១. លោកអឿ ណារិទ្ធ,១២. លោក យា ថុង ,១៣. រឿន ចិត្រា,១៤. លោក យន់ គឹមហ៊ួរ ,និងទី១៥ លោក កែ ឃឹម៕