ឃាត់ខ្លួន ជនជាតិ វៀតណាម ៨នាក់ ពីបទលួចឆ្លងដែន និង ស្នាក់នៅខុសច្បាប់ ដោយគ្មាន លិខិតឆ្លងដែន

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែ១២ ឆ្នាំ២០១៥ វេលាម៉ោង៤ រសៀល នេះ ក្រុមជំរឿនរាជធានីភ្នំពេញ នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន ជនបរទេសចំនួន ៨ នាក់ ជាជនជាតិ វៀតណាម ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ដោយ គ្មានលិខិតឆ្លងដែន នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ  ។

ជនជាតិវៀតណាមដែលបានស្នាក់នៅ ដោយគ្នាលិខិតឆ្លងដែនខាង លើ ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្ត តាមច្បាប់ អន្តោប្រវេសន៍ និងធ្វើការបណ្តេញ ចេញពីប្រទេសកម្ពុជា៕

ឃាត់ខ្លួន ជនជាតិ វៀតណាម ៨នាក់ ពីបទលួចឆ្លងដែន និង ស្នាក់នៅខុសច្បាប់ ដោយគ្មាន លិខិតឆ្លងដែន