ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី​របស់​គ.ជ.ប ​គួរ​កែ​លម្អ ​បន្ទាប់​ពី​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សាក​ល្បង​ចូលរួម​បាន​ត្រឹម​ជាង​៥០%​

អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សាក​ល្បង ​ចាប់​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​កន្ល​ងទៅ​នេះ​ មាន​ត្រឹមតែ​ជាង​ ៥០% ​ប៉ុណ្ណោះ។ ​មនុស្ស​ចំនួន ​៣២, ៥២៨​នាក់ ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​ប៉ុន្តែ​ជា​លទ្ធផល​មាន​មនុស្ស​ត្រឹមតែ​១៧,៥៨១នាក់​បាន​ទៅ​ចុះ​ឈ្មោះ។ ​តួរលេខ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ប្រព័ន្ធ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ នៅ​ថ្ងៃ​ទី​៣ ​ធ្នូនេះ ​នៅ​ឯ​សណ្ឋាគារ​សាន់វ៉េ ​ក្នុង​ទីក្រុង​ភ្នំពេញ។​