ឪនិងកូន ស្រឡាញ់គ្នា បានកូនមួយ ត្រូវរដ្ឋដកហូតយកកូនភ្លែត

ឪនិងកូន ស្រឡាញ់គ្នា បានកូនមួយ ត្រូវរដ្ឋដកហូតយកកូនភ្លែត

ដោយ​៖ សូរ្យ​រិ​ទ្ធ​
​វេ​ប​សាយ​ដេលី​ម៉េ​ល បាន​ផ្សាយ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ​ថា លោក គ្រី​ស អាយុ ៣៦ ឆ្នាំ និង សា​រ៉ា អាយុ ១៨ ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ ដែលជា​ឪពុក​-​កូន ហើយក៏​ជា​គូ​ស្វាមី​-​ភរិយា រស់នៅ​ទីក្រុង Malloca ប្រទេស​អេ​ស្ប៉ា​ញ បាន​បរិយាយ​រឿងរ៉ាវ​ជីវិត​ដ៏​សោកសៅ បន្ទាប់ពីសម្រាលបានកូនស្រីភ្លាម រដ្ឋាភិបាលដកហូតយកកូន ។​

«​យើង​ជា​ឪពុក​-​កូន​ជាមួយគ្នា​ក៏ពិតមែន តែ សា​រ៉ា មិនដែល​ចាត់ទុក​ខ្ញុំ​ជា​ឪពុក​ទេ នាង​ចាត់ទុក​ខ្ញុំ​ជា​បងប្រុស ឬ ជា​មិត្ត​ច្រើនជាង​» លោក គ្រី​ស និយាយ ។ គូ​ប្តី​ប្រពន្ធ​(​ឪពុក និង កូន ) នេះ​បាន​និយាយប្រាប់​សារព័ត៌មាន​ថា​«​គូស្នេហ៍​របស់​ពួក​ខ្ញុំ មិន​ខុសពី​គូស្នេហ៍​ដទៃ​ឡើយ យើង​បបោសអង្អែល​គ្នា ថើប​បឺត​ជញ្ជក់ មុននឹង​យើង​រួមភេទ​ជាមួយគ្នា​» ។​

​មូលហេតុ​ដែល​គូ​ប្តី​ប្រពន្ធ​(​ឪពុក និង កូន ) ចេញមក​រ៉ាយរ៉ាប់​ប្រាប់​អ្នកកាសែត​នោះ គឺ​បណ្តាលមកពី ពួកគេ​ទាំងពីរ​ទាមទារ​យក​កូនស្រី​តូច​របស់គេ មក​ក្នុង​គ្រួសារ​វិញ បន្ទាប់ពី​រដ្ឋាភិបាល​បាន​យក​កូន​របស់គេ​ ក្រោយ​សម្រាល​បានត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ ។

​នាង សា​រ៉ា និយាយថា «​សម្ព័ន្ធភាព​ស្នេហ៍​រវាង​កូន និង ឪពុក វា​ជា​រឿង​មហា​ចម្លែក និង មហា​រង្គើ​ពិភពលោក ក៏ពិតមែន ប៉ុន្តែ​មិន​មានន័យថា ខ្ញុំ​មិនមាន​សិទ្ធិ​មាន និង ចិញ្ចឹម​កូន​របស់​ខ្លួនឯង​ឡើយ ហើយ​វា​កាន់តែ​អាក្រក់​ទៅទៀត នៅពេល​យក​កូន​របស់​ខ្ញុំ​ទៅ​ទុក​នៅ​មជ្ឈមណ្ឌល​កុមារកំព្រា​» ។​

​រឿងនេះ​សូម Friends អន​ឡាញ វិភាគ និង ពិចារណា​ទៅតាម​ទស្សនៈ​រៀងៗ​ខ្លួន​ទៅ​ចុះ តែ​ចំពោះ​ច្បាប់ធម្មជាតិ នេះ​ជាម​នុស្ស​មិនមែន​សត្វ​ទេ «​មនុស្ស​គ្រាន់បើ​ជាង​សត្វ ស្ថិតនៅត្រង់​មាន​សតិសម្បជញ្ញៈ តែបើ​មនុស្ស​គ្មាន​សតិសម្បជញ្ញៈ​ហើយ សត្វ​ទេ​ដែល​គ្រាន់​បើជាង​មនុស្ស​» ៕

ប្រភព កាពូក
រូបភាពពី  Twitter @raquelrz1