Q&A : តើ​ការ​រួមភេទ​ដោយ​ធ្វើ​អូ​រ៉ា​ល់​សិច អាច​ចម្លងរោគ និង ប៉ះពាល់​សុខភាព​ដែរឬទេ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ និង គូសង្សារ​ស្រឡាញ់គ្នា ជាង​បី​ឆ្នាំ​មកហើយ ។ រឿងរ៉ាវ​លើ​គ្រែ​ពួកយើង​មិន ធ្លាប់មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​រៀងរាល់​ពេល​រួមភេទ​ពួកយើង​អាចធ្វើ​បាន​យ៉ាង​ល្អ​រហូតមក ។ សង្សារ​នាង​ខ្ញុំ​ពូកែ និង ខ្លាំង​ក្នុង​រឿងនេះ ។ រៀង​រាល់ពេល​រួមភេទ​គាត់​តែង​ជួយ​ចម្លង​ឱ្យ​នាង​ខ្ញុំ​ដល់ កោះ​ត្រើយ​ញឹកញាប់ ។

ទោះបីយ៉ាងណា មួយរយៈ​ពេល​ចុង​ក្រោយនេះ​នៅពេល​រួមភេទ​សុខៗ​គាត់​បែរជា​បែកគំនិត​ចេះ​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​នាង​ខ្ញុំ ដោយ​គាត់​ប្រាប់ថា​នឹង​ជួយ​ឱ្យ​ខ្ញុំ​មាន​សេចក្តីសុខ​ជាង​មុន ។ នាង​ខ្ញុំ​ប្រកែក ប៉ុន្តែ​គាត់​មិន​ព្រម ។ នាង​ខ្ញុំ​ចង់ដឹងថា តើ​ការ​រួមភេទ​ដោយ​ឱ្យ បុរស​ជួយ​ធ្វើ​អូ​រ៉ា​ល់​សិច​បែបនេះ អាច​ចម្លងរោគ និង បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរឬទេ ?

​ចម្លើយ ៖ ការធ្វើ​អូ​រ៉ា​ល់​សិច ឬ ការរួម​ភេទ ដោយ​ប្រើ​មាត់​នោះ​ជា​ការពិត​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​អ្នកមាន​ការព្រួយបារម្ភ​ពី​បញ្ហា​ការចម្លង​មេរោគ​ណាមួយ​នោះ​វា​អាច​កើតឡើង​បាន ហេតុនេះ​អ្នក​ក៏​គប្បី​ប្រយ័ត្នប្រយែង​ផងដែរ ។

ទោះបីយ៉ាងណា​បើ​អ្នកព្រួយបារម្ភ​ពី​ការចម្លងមេរោគ​នោះ គប្បី​ជជែក​ជាមួយ​គេ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ត្រូវ​ឱ្យគេ​ចេះ​រក្សា​អនាម័យ​មាត់​ឱ្យបាន​ត្រឹមត្រូវចំណែក​អ្នក​ក៏​ដូចគ្នា គឺ​ត្រូវ​សម្អាតប្រដាប់ភេទ​ទាំង​មុន និង ក្រោយពេល​រួមភេទ​ដោយមាត់ ព្រោះថា​វា​ជួយ​មិនឱ្យ​ចម្លង​មេរោគ ហើយ​ការ​រួមភេទ​ដែល​ស្អាត អាច​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ​ផ្តល់សេចក្តីសុខ​ពេញទី ៕


Related