សមត្ថកិច្ច បន្តឃាត់ខ្លួន បក្ខពួក ជនសង្ស័យម្នាក់ទៀត ក្នុងករណីប្លន់ លួចយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើការឃាត់ខ្លួន បក្ខពួកជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៥នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងករណី ប្លន់ និងលួចយ៉ាងសកម្ម នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាបក្ខពួក ក្រុមចោរប្លន់ និងលួចយ៉ាង សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅម៉ោង៦ល្ងាច ថ្ងៃទី៣ ខែធ្នូនេះ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយកម្លាំងអាវុធហត្ថខណ្ឌ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ឯម វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅនៅក្រុមទី១ ភូមិត្រពំាងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ឯម វិបុល នេះ ជាបក្ខពួកជនសង្ស័យ៥នាក់ទៀត ដែលត្រូវកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។

ក្នុងសកម្មភាពបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូត នូវសំភារៈមួយចំនួនរួមមាន ម៉ូតូម៉ាកNex មួយគ្រឿងពណ៌ស គ្មានស្លាកលេខ, កាំភ្លើងឆ្នៃមួយដើម, ដាវសាំម៉ូរៃ១ដើម, កាំបិត១ , ស្លាកលេខម៉ូតូ១(1CN5633PP), បំពង់ទីបមួយដើម, ប្រដាប់ឆ្កឹះសោរ២, ប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងប្រដាប់សម្រាប់គាស់ផ្ទះនិងកែឆ្នៃម៉ូតូមួយចំនួនធំ៕