ប្តី​កាប់​ប្រពន្ធ​ប៊ិះ​ដាច់​.​ក​ស្លាប់​​​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម ​ព្រោះតែ​ទាស់​សំដី​គ្នា​តិចតួច

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្តី​កាប់​១​កាំបិត​ផ្គាក់​ប៊ិះ​ដាច់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ដែល​ប្តី​មក​ពី​ផឹកស្រា​ហើយ​ទាស់​សំដី​គ្នា​បន្តិ​ច​បន្តួច​ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​ខ្ទម​ចាំចំការ ស្ថិត​ក្នុងភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​បាន​កាប់​ប្រពន្ធ​ស្លាប់​នេះ​មានឈ្មោះ ទីង ហួ​ន អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​​ប្រពន្ធ​ស្លាប់​រួច ចំណែក​ប្រពន្ធ​ឈ្មោះ​ដែល​ត្រូវ​ប្តី​កាប់​ស្លាប់​ឈ្មោះ រ​ចំ ញ៉ា​ត អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ទំពួន និង​មានមុខរ​បរជា​អ្នក​ធ្វើ​ចំការ​ដូច​គ្នា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព