លោក ស ខេង បង្កើត​ក្រុម​អ្នកនាំពាក្យ​ទាក់ទង​ជាមួយ​សាធារណជន និង​អ្នកសារព័ត៌មាន

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានសម្រេច​បង្កើត​ក្រុម​អ្នកនាំពាក្យ​ចំនួន ២២នាក់ នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ទំនាក់​ទំនងជា​ផ្លូវការ​ជាមួយ​សាធារណជន និង​អ្នកសារព័ត៌មាន​ជាតិ-អន្តរជាតិ និង​បំពេញការងារ​តាម​ការបញ្ជា។

យោងតាម​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុម​អ្នកនាំពាក្យសម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៥នេះ ក្រុម​អ្នកនាំពាក្យតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​ទាំងនោះ រួមមាន អ្នក​នាំ​អគ្គលេខាធិការដ្ឋាន គឺ​លោក ប៉ោ ភក្តិ អគ្គលេខាធិការរង និង​លោក ម៉ែន ប៊ុន​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល។ អ្នក​នាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គឺ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​លោក សារ៉ាន កំសត់ ប្រធាន​នាយកដ្ឋាន​សរុប​ផែនការ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល គឺ លោកស្រី តៅ សុខ​ម៉ា​រ៉ា អគ្គនាយករង និង​លោក ឆាន់ ចន្ទ​សុភ​ក្តិ៍ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប។ អ្នកនាំពាក្យ​អគ្គាធិការដ្ឋាន គឺ​លោក ហួន ចន្ទ​កក្កដា អគ្គាធិការរង និង​លោក សុខ លីន​ណា អគ្គាធិការរង។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន ពន្ធនាគារ គឺ​លោក នុត សវ​នា អគ្គនាយករង និង​លោក សន កែវ អនុប្រធាន​​នាយកដ្ឋាន​​អប់រំកែប្រែ។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណ​ថន អគ្គនាយករង និង​លោក កែវ សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម លោក ចាន់ គឹម​សេង អគ្គនាយករង និង​លោក តុ​ប នេ​ត អគ្គនាយករង។ អ្នកនាំពាក្យ​ភស្តុភារ និង​ហិរញ្ញវត្ថុ លោក ចេ​ន ចាន់​តុង ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ និង​លោក កុសល ភិរម្យ ប្រ​ធា​នាយកដ្ឋាន​រដ្ឋបាល​ស​រុ​ប។

អ្នកនាំពាក្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា គឺ​លោក ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា នគរបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល និង​លោក ស្វាយ ចាន់​ដា អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង លោក ម៉ែន សូ​រិ​យន់ អគ្គនាយករង និង​លោក ហូ​វ លេនីន អនុប្រធាននាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង។ និង​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​នីតិកម្ម គឺ លោក ប៉ាង រ៉ាស៊ី អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម និង​លោក មុនី វីរៈ អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម។

លោក ស ខេង បានប្រគល់​ភារកិច្ច​ដល់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការ​​នៃ​អគ្គលេខាធិការដ្ឋាន ឲ្យ​បណ្តុះ​បណ្តាល​​​​​ជំនាញ​ និង​ផ្តល់​បទ​ពិសោធន៍​​ការងារ​​​​​អ្នកនាំពាក្យ​​ដល់​​ក្រុម​អ្នកនាំពាក្យ​​​​សម្រាប់​​អគ្គនាយកដ្ឋាន និង​​អង្គភាព​​ទាំងអស់​​ខាងលើ៕​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​