ម៉ាស៊ីន​ថាស់​ច្រៀក​ឈើ​លួចលាក់​ក្នុងព្រៃ​យូរ​ឆ្នាំ​២​កន្លែង​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​រុក​រកឃើញ​រាយការណ៍​អោយ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​

​ខេត្តកំពង់ឆ្នាំង​៖ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ ម៉ាស៊ីន​ថាស់​លួចលាក់​អារឈើ​ក្នុងព្រៃ​ជា​យូ រ​ឆ្នាំ​២​កន្លែង​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​រកឃើញ និង​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​សាល​ដំបូង​ខេត្ត បញ្ជា​អោយ​សមត្ថកិច្ច​ចម្រុះ​ចុះមក​បង្ក្រាប​។ ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​វេ​ល​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងព្រៃ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​ ​ ​

កម្មករ​ស៊ីឈ្នួល​អារឈើ​លួចលាក់​ក្នុង​ទីតាំង​ខាងលើនេះ​បានអោយដឹងថា​៖ ទីតាំង​ទី​១​ដែលមាន​ ​ឈើ​ច្រើន​មាន​ម្ចាស់​ឈ្មោះ ភ័ន្ត ភេទ​ស្រី រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។ ទីតាំង​ទី​២​ក្រុម​អ្នកសារព័ត៌មាន​បាន​ ​រុករក​ឃើញ​នៅ​ម៉ោង​១ និង​៣០​នាទី ដែលមាន​ម្ចាស់​ឈ្មោះ ភាស់ ភេទ​ស្រី រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ដូច​ ​គ្នា​ដែរ ដែល​ក្នុង​ទីតាំង​និ​មួយៗ​មាន​អាច់​រណា​អារឈើ​មាន​កំពស់​លិច​ក្បាល ដែល​កម្មករ​បានបញ្ជាក់​ថា​ ​ពួកគេ​រកស៊ី​អា​ឈើ​លួចលាក់​នេះ​ជាង​២០​ឆ្នាំ​មកហើយ បាន​សុខ​ណាស់​ព្រោះ​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច​។

​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន​នឹក​ហួសចិត្ត​នោះ គឺ​ទីតាំង​អារឈើ​លួចលាក់​ទាំង​២​កន្លែង​នេះ មាន​ចម្ងាយ​តែ​ជាង​១​គីឡូម៉ែត្រ​ពី​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្តុល​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គ្រាំង​ស្គារ និង​មាន​មិន​ដល់​១​គីឡូម៉ែត្រ​ផង​ពី​ស្នាក់​ករ​មន្ត្រី​បរិ​ដ្ឋា​ន​ការពារ​ដែនជម្រកសត្វព្រៃ​ខេត្តហើយ​នៅពេល​មាន​បញ្ជា​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​អោយ​ចុះមក​បង្ក្រាប ពួកគេ​ជា​សមត្ថកិច្ច​ចម្រុះ​សុទ្ធតែ​បាន​ឆ្លើយ​ប្រាប់អោយដឹង​ថា​ពួកគេ​មិនបាន​ដឹងថា​មាន​ម៉ាស៊ីន​អារឈើ​នៅទីនេះ​ឡើយ​។​

សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះមក​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ម៉ាស៊ីន​អារឈើ​ទាំង​២​កន្លែង​ខាងលើនេះ​រួមមាន លោក ពារ គឹម​ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្តុល កង​រា ជ​អា​វធ​ហត្ថ​ស្រុក​ទឹកផុស នគរបាល​ស្រុក នគរបាល​ប៉ុស្តិ៍ និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សរុប​មាន​គ្នា​ជាង​១០​នាក់​។ វ​ត្តុ​តាង​នៃ​បទល្មើស​ដែល​យើង​បាន​រាប់​ឃើញជាក់ស្តែង​នៅក្នុង ទីតាំង​ទាំង​២​ខាងលើនេះ​មាន ឈើមូល​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ​សរុប​មាន​ចំនួន​១៩៥​ដើម ម៉ាស៊ីន​ថាស់​ជ្រៀក​ឈើ​២​គ្រឿង និង​ឈើ​អារ​រួច​ជា​បន្ទះក្តារ រត និង​ដៃរណែង សរុប​ប្រមាណ​ជាង​៤​ម៉ែត្រ​គីប ប៉ុន្តែ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស វាស់វែង​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជាង​១​ម៉ែត្រ​គីប​តែប៉ុណ្ណោះ​។​ ​ ​

លោក ពារ គឹម​ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ជា​អ្នកដឹកនាំ​ក្រុម​សមត្ថកិច្ច​ចម្រុះ បានអោយដឹងថា​៖ វត្ថុតាង​មាន​ម៉ាស៊ីន​ជ្រៀក​ឈើ​២​គ្រឿង និង​ឈើ​អារ​រួច លោក និង​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស កសាង​សុំ​ណុំ​រឿង​តាមផ្លូវ​ច្បាប់​។ ចំណែក​ឈើមូល ចំនៀរ​ឈើ​អារ និង​ទីតាំង​ជើងម៉ា​ស៊ីន​ជ្រៀក លោក​នឹង​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដុត​កំទេចចោល​នៅ និង​កន្លែង និង​បើ​ដឹក​យកទៅ​ទុក​ត្រូវ​ចំណាយលុយ​ច្រើន​ទំរាំ​លក់​ឡាយឡុង គឺ​ឈើពុក​អស់ហើយ​។​ ​ ​

សមត្ថកិច្ច​ចម្រុះ និង​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ឈើ​គ្រប់​ប្រភេទ​ដែល​គេ​បាន​ដឹក​យកមក​អារ ជ្រៀក​លួចលាក់​នៅក្នុង​ចំណុច​នេះ គឺ​ដើមឈើ​ភាគច្រើន​ត្រូវបាន​គេ​កាប់​យកមក​ពី​តំបន់​អភិរក្ស ដែនជម្រកសត្វព្រៃ​ទឹកធ្លាក់​ស្រែអំពិល​។​ចំណែក​មន្ត្រី​បរិ​ដ្ឋា​ន​តំបន់​អភិរក្ស​ម្នាក់​នៅក្នុង​ស្នាក់ការ​ក្តុល បានទទួល​ស្គា ល់​ថា​ពិតជា​មាន​ខ្លះៗ​មែន ព្រោះតែ​កម្លាំង​ក្រុម​លោក​មានតែ​៣​នាក់ ឥឡូវ​ត្រូវបាន​ថ្នាក់លើ​ដកយក​អាវុធ​ទៅទៀត ហើយ​កន្លែង​ការពារ​តំបន់​អភិ​ក្ស​រាប់ម៉ឺន​ហិកតា គឺ​មិនអាច​ការពារ​បាន​ទាំងអស់​នោះឡើយ​៕ រិ​ទ្ធិ ជ័យ​ ​

KA-03-12-2015-01 KA-03-12-2015-02 KA-03-12-2015-03 KA-03-12-2015-04 KA-03-12-2015-05 KA-03-12-2015-07 KA-03-12-2015-08 KA-03-12-2015-09 KA-03-12-2015-10