Facebook បញ្ឈប់សកម្មភាព តានដាន ប្រជាពលរដ្ឋ ប៊ែលហ្ស៊ិក ដែលគ្មានគណនី Facebook បន្ទាប់មាន ច្បាប់រក្សាសិទ្ធឯកជន

ប៊ែលហ្ស៊ិក៖ ប្រព័ន្ធទំនាក់ទំនង សង្គមFacebook នឹងបញ្ឈប់សកម្មភាព តានដានទៅលើអ្នក ដែលគ្មានគណនី Facebook ដើម្បីប្រតិបត្តិ តាមសេចក្តីសម្រេច របស់តុលាការកាលពីខែមុន ដែលចេញបញ្ជាមិនឲ្យធ្វើបែបនេះ បើមិនដូចច្នោះទេ ក្រុមហ៊ុននេះ នឹងរងការផាកពិន័យ ជាប្រចាំថ្ងៃ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

វិធានការណ៍ថ្មីនេះ មានន័យថា ប្រជាពលរដ្ឋ ប៊ែលហ្ស៊ិកគ្រប់រូប ចាំបាច់ត្រូវតែ Log ចូលទៅកាន់គណនី Facebookរបស់ខ្លួន។ ពួកគេត្រូវបង្ខំចិត្តបង្កើតគណនីផ្ទាល់ខ្លួន មួយប្រសិនបើពួកគេមានបំណងចង់ចូល ទស្សនាក្នុងគេហទំព័រនេះ។

សូមជម្រាបថា កាលពីមុន អ្នកដែលមិនមានគណនី Facebook ក៏អាចទស្សនាFacebook pages ពីសំណាក់ក្រុមកីឡា សិល្បៈករ ការផ្សព្វផ្សាយ របស់ក្រុមហ៊ុនទេសចរណ៍ ឬក្រុមហ៊ុនណាមួយបាន មិនចាំបាច់ត្រូវការLog ចូលទៅកាន់Facebook pageនោះទេ។ ប្រភពពីក្រុមហ៊ុនបានឲ្យដឹងថា  អ្នកដែលមានបំណងចង់Log ទៅក្នុងFacebook page ពីគេហទំព័រថ្មីណាមួយ ចាំបាច់ត្រូវតែបំពេញ នូវព័ត៌មានបន្ថែមដើម្បីរក្សាសុវត្ថិភាព របស់បុគ្គលម្នាក់ៗ។

ការពិតទៅក្រុមហ៊ុននេះ មានគម្រោងចង់តវ៉ានឹងសេចក្តីសម្រេច របស់តុលាការ ប៉ុន្តែប្រសិនបើអាចអនុវត្តតាមបទបញ្ជានេះ ក្រុមហ៊ុនអាចបញ្ចៀស ពីផាកពិន័យប្រចាំថ្ងៃដែលមាន តម្លៃជាទឹកប្រាក់ចំនួន២៥០ពាន់អឺរ៉ូ ៕

Facebook បញ្ឈប់សកម្មភាព តានដាន ប្រជាពលរដ្ឋ ប៊ែលហ្ស៊ិក ដែលគ្មានគណនី Facebook បន្ទាប់មាន ច្បាប់រក្សាសិទ្ធឯកជន