លោកសម រង្ស៊ីអះអាងថា មិនបានបរិហារកេរ្ត៍ សម្ដេចហេង សំរិន

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានសរសេរ អះអាងក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា មិនបានបរិហាកេរ្ត៍សម្ដេចហេង សំរិន នោះទេ។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា “ដោយសារតែខ្ញុំបានបង្ហោះវីដេអូ ខាងក្រោមនេះ សម្តេច ហេង សំរិន បានប្តឹងខ្ញុំថាខ្ញុំបានបរិហាកេរ្តិ៍លោក។ សូមបងប្អូនមើលចុះ!តើខ្ញុំបាននិយាយអ្វីខ្លួនខ្ញុំ ដែលប៉ះពាល់ សម្តេច ហេង សំរិន? អត់ទាល់តែសោះ! វីដេអូនេះ ថតនៅឆ្នាំ ១៩៨៣ គឺក្នុងសម័យ សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ដែលមានលោកហេង សំរិន ជាប្រមុខរដ្ឋ។ ក្នងការលើកតម្កើងពាក្យ សាធារណរដ្ឋ គឺគេបានសម្លាប់ស្តេច តាមផ្លូវនយោបាយ និងផ្លូវចិត្ត រួចទៅហើយ”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួន របស់លោកថា “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារ ជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ” ៕

លោកសម រង្ស៊ីអះអាងថា មិនបានបរិហារកេរ្ត៍ សម្ដេចហេង សំរិន