«ជីវិតក្រោមផ្គររន្ទះ» ចេញផ្សាយហើយ!

«ជីវិតក្រោមផ្គររន្ទះ» ចេញផ្សាយហើយ!

ធឿន​និង​ច្រូច​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​មិន​ទាន់​ដឹង​ក្ដី​មក​ម្ល៉េះ ឪពុក​របស់​ធឿន និង​ច្រូច​បាន​ស្លាប់​ដោយសារ​ជំងឺ​រាក។ នេះ​គឺ​ជា​វិប្បដិសារៈ​នៃ​ក្រុម​គ្រួសារ​របស់​គេ​ដោយសារ​ភាព​ក្រីក្រ ពុំ​មាន​ប្រាក់​សម្រាប់​ឱ្យ​គ្រូពេទ្យ​ដើម្បី​ព្យាបាល និង​សម្រាប់​ឱ្យ​គ្រូពេទ្យ​មួយ​ចំនួន​ថែទាំ​អ្នក​ជំងឺ​ក្រី​ក្រ​បាន​ដិត​ដល់ ​នោះ​ឡើយ ទើប​បណ្ដាល​ឱ្យ​ពួកគេ​បាត់បង់​ឪពុក ​រស់នៅ​ពុំ​មាន​សុភមង្គល​ដូច​គ្រួសារ​គេ​ដែល​មាន​សមាជិក​គ្រប់​គ្រាន់​ឡើយ។

ច្រូច​កំពុង​តែ​យក​ច្រវា​ចែវ​ទូក​គ្រូកៗ ឯ​ធឿន​វិញ​បាន​ចាប់​សំណាញ់​បង់​ប្រាវ។ ចំណែក​ថ្ងៃ​វិញ​ក៏​កាន់​តែ​ខ្ពស់​ណាស់​ទៅ​ហើយ ពួកគេ​ក៏​នាំ​គ្នា​ចែវ​ទូក​ទៅ​វិញ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ។ ធឿន​និយាយ​ទៅ​កាន់​បង​៖
«ហឺ! បង​ថ្ងៃ​នេះ យើង​បង់​សំណាញ់​បាន​ត្រី​តិចតួច​ដល់​ហើយ!» ច្រូច​តប៖
«អើ! មែន​ហើយ មិន​ដឹង​ថា​ត្រី​យើង​ថ្ងៃនេះ​លក់​បាន​ប្រាក់​ប៉ុន្មាន​ទេ!»
ពួក​គេ​និយាយ​គ្នា​បណ្ដើរ ក៏​ទៅ​ដល់​មាត់​កំពង់។ ពេល​ទៅ​ដល់​កំពង់ គេ​បាន​ឃើញ​ទូក​ពីរ​កំពុង​ចែវ​មក​ទីនេះ​ដែរ។ នោះ​គឺ​ជា​ទូក​របស់​អ៊ំ​សាន​និង​អ៊ំ​ពៅ។
«អើ​ក្មួយ​ទាំង​ពីរ យ៉ាង​ម៉េច​ហើយ​ថ្ងៃ​នេះ​បាន​កាក់កប​ទេ?» អ៊ំ​សាន​សួរ​ទៅ​កាន់​ធឿន​និង​ច្រូច។ ច្រូច​ក៏​បាន​តប​ទៅ​វិញ៖
«កាក់កប​អី​អ៊ំ? រក​ត្រី​មួយ​គីឡូ​សឹង​មិន​ចង់​បាន​ផង!» អ៊ំ​សាន​ក៏​តប​មក៖
«បឹង​យើង​ឥឡូវ ដូច​ជា​ខ្សត់​ត្រី​ដល់​ហើយ! តាំង​តែ​ពី​មាន​ពួក​ឈ្មួញ​ធំៗ​មក​រកស៊ី​នេសាទ​ទីនេះ!»
«មែន​ហើយ​អ៊ំ! អ្នក​ក្រ​ដូច​យើង​បាន​ត្រឹម​តែ​រកស៊ី​មួយ​ពោះ រស់​មួយ​ខ្លួន​តែ​ប៉ុណ្ណោះ!»
ធឿន​និយាយ​គ្នា​ចប់ ក៏​បែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ សុរិយា​ពេល​សាយណ្ហ​បាន​ទោរទន់​បាំង​បាត់​ផែនដី​ទៅ​ បន្សល់​ទុក​នូវ​រាត្រី​ដ៏​ស្ងាត់​ជ្រងំ លាយឡំ​នឹង​សូរ​សំឡេង​សត្វ​ចង្រិត​កណ្ដូប​យំ​ប្រដេញ​គ្នា​ដូចជា​សំឡេង​ តន្ត្រី។ ស្អែក​ថ្ងៃ​ថ្មី ព្រះអាទិត្យ​បាន​ចែង​ចាំង​នូវ​ពន្លឺ​អរុណ​រស្មី​មក​លើ​ផែនដី​នា​ពេល​ព្រលឹម​យ៉ាង​ក្រហម​ទែង​មក​ពី​ទិស​ខាង​កើត។ បងប្អូន​កំណត់​ទាំង​ពីរ​នាក់​បាន​រៀបចំ​ប្រដាប់ប្រដា​បាយ​ម្ហូប​ខ្ចប់​ស្លឹក ​ចេក​រួច​ទៅ​នេសាទ​ដូច​សព្វ​មួយ​ដង។

មួយ​សន្ទុះ​ក៏​ឡើង​គោក ហូប​បាយ​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើម។ ធឿន​បន្លឺ៖
«ហឺ! បង​បើ​មួយ​ថ្ងៃៗ យើង​នៅ​តែ​នេសាទ​ត្រី​នៅ​លើ​បឹង​នេះ យើង​នៅ​តែ​មាន​ជីវភាព​រស់​មួយ​ថ្ងៃ​ ស៊ី​មួយ​ថ្ងៃ​ដូច​នេះ​រហូត​មែន​ទេ​បង?»
​ច្រូច​និយាយ​ទាំង​ទឹក​មុខ​ក្រៀមក្រំ៖
«ហ៊ឺ! ធ្វើ​ម៉េច​បើ​យើង​កើត​មក​មាន​ជីវភាព​ជា​អ្នក​នេសាទ​អ៊ីចឹង!» […]

 

ចុចអាន​សាច់​រឿង​នេះ​ទាំង​ស្រុង​!

«ជីវិតក្រោមផ្គររន្ទះ» ចេញផ្សាយហើយ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ