Taylor Swift នឹង​នាំ​ក្រុម​ការងារ​១២៥​នាក់​ដើរលេង​ដើម្បី​ទុក​ជា​ការ​អរគុណ


Taylor Swift នឹង​នាំ​ក្រុម​ការងារ​១២៥​នាក់​ដើរលេង​ដើម្បី​ទុក​ជា​ការ​អរគុណ

តារា​ចម្រៀង​អាមេរិក Taylor Swift បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​​បណ្ដាញ Instagram ជាមួយ​ក្រុម​​ការងារ​តន្ត្រី​ទេសចរណ៍1989 ​របស់​ខ្លួន​និង​បាន​និយាយ​ថា នាង​នឹង​នាំ​ក្រុមការងារ​១២៥​នាក់​​ទៅ​វិស្សមកាល​នៅ​កោះ​មួយ​ក្នុង​​ប្រទេស​អូស្ត្រាលី។

 

Taylor Swift នឹង​នាំ​ក្រុម​ការងារ​១២៥​នាក់​ដើរលេង​ដើម្បី​ទុក​ជា​ការ​អរគុណ

 

តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​ចង់​នាំ​ក្រុមការងារ​ទាំង​១២៥​ទៅលេង​កោះ​ Hamilton ។ នៅ​ក្រោម​រូប​ថត Taylor បាន​សរសេរ​ថា៖ “សប្បាយ​ចិត្ត​ដែល​អាច​នាំ​ក្រុម​ការងារ​របស់​ខ្ញុំ​ទៅ​វិស្សមកាល​​នៅ​ពេល​បញ្ចប់​ការ​តន្ត្រី​ទេសចរណ៍​​ដែល​អស្ចារ្យ​និង​​ធ្វើ​អស់​រយៈពេល​យូរ​មក​ហើយ។ ​ពួក​គាត់​​ទាំង​អស់​គ្នា​ពិត​ជា​ខិតខំ​ធ្វើ​ការ​មែនទែន​ក្នុង​ឆ្នាំ​នេះ ដូច្នេះ​ពួក​គាត់​​សម​នឹង​ទទួល​កាដូ​នេះ”។

 

ការ​ប្រគំតន្ត្រី​ទេសចរណ៍​ 1989 ចុង​ក្រោយ​របស់​ Taylor Swiftនឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១២ ខែ ធ្នូ ឆ្នាំ ២០១៥ មុន​ថ្ងៃ​ខួប​កំណើត​របស់​នាង​មួយ​ថ្ងៃ​នៅ​ប្រទេស​អូស្ត្រាលី៕

 

Taylor Swift នឹង​នាំ​ក្រុម​ការងារ​១២៥​នាក់​ដើរលេង​ដើម្បី​ទុក​ជា​ការ​អរគុណ

 

 

ចុចអាន៖Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក

 

ប្រែសម្រួល​​ហេង សុធារិទ្ធិ

ប្រភពhuffingtonpost
​​​​