ស្ថាប័ន ខណ្ឌរដ្ឋបាល ជលផលថ្មី ខេត្តកែប បានលេចចេញ ជាក្របខ័ណ្ឌហើយ

កែប៖ ក្របខ័ណ្ឌ នៃស្ថាប័ន ខណ្ឌរដ្ឋបាលជលផលថ្មីខេត្តកែប ត្រូវបានប្រកាសជាផ្លូវការហើយ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ក្នុងសាលប្រជុំសាលាខេត្តកែប។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន រដ្ឋបាលជលផល និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងអ្នកចូលរួម មន្ត្រីរាជការក្រោមឱវាទ និងមន្ត្រីរដ្ឋបាលជលផល។

តាមប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាផ្លូវការ នូវក្របខ័ណ្ឌនៃខណ្ឌរដ្ឋបាលជលផលថ្មី ចំណុះឲ្យរដ្ឋបាល ខេត្តកែប ហើយទន្ទឹមនឹងនេះពិធី ក៏បានប្រកាសចូលកាន់តំណែង នាយ នាយរងខណ្ឌ និងនាយផ្នែក នៃស្ថាប័នខាងលើនេះផងដែរ រួមមាន៖ លោកគុជ វីរៈ អតីតនាយរងខណ្ឌរដ្ឋបាលជលផលកែប ត្រូវបានតែងតាំងជា នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប, លោក ភឺន ផល្លា អតីត នាយផ្នែករដ្ឋាលជលផលកែប ត្រូវតែងតាំងជានាយរង ខណ្ឌរដ្ឋបាលជលផលកែប,លោក ជីង សុផានី អតីតជានាយផ្នែករដ្ឋបាល ជលផលព្រែកត្នោត ត្រូវតែងតាំងជា នាយរង ខណ្ឌរដ្ឋបាលជលផលកែប និងលោក ចក់ ទីនាថ អតីតជានាយរងផ្នែករដ្ឋបាលជលផលកែប ត្រូវតែងតាំងជានាយផ្នែក រដ្ឋបាលជលផលដំណាក់ស្តេច។

លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបថ្មី បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលខេត្តកែប មាន២ផ្នែករដ្ឋបាល ប៉ុន្តែសង្កាត់រដ្ឋបាល ជលផលថ្មី ដែលចំណុះឲ្យផ្នែកនីមួយៗនោះ មិនទាន់បានប្រកាសក្របខ័ណ្ឌថ្មីនៅឡើយទេ៕