ហេតុ​​​​ផល​ពី​ក្រោយ​ការ​បរិច្ចាគ​ភាគហ៊ុន​ ៩៩% Zuckerberg ​មានពាក់ព័ន្ធ​ការ​បង់​ពន្ធ


ហេតុ​​​​ផល​ពី​ក្រោយ​ការ​បរិច្ចាគ​ភាគហ៊ុន​ ៩៩% Zuckerberg ​មានពាក់ព័ន្ធ​ការ​បង់​ពន្ធ

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​នេះ​ Mark Zuckerberg បាន​ធ្វើ​ការ​ប្រកាស​នៅ​លើ​គណនី​ថា​នឹង​​បរិច្ចាគ​ភាគ​ហ៊ុន Facebook ​ចំនួន ​​៩៩% ​របស់​ខ្លួន ​ដើម្បី​ជួយ​ដល់​ពិភពលោក​ ប៉ុន្តែ​នៅ​ពី​ក្រោយ​ការ​បរិច្ចាគ​នេះ​មាន​ចំណុច​មួយ​ដែល​មនុស្ស​ទូទៅ​មួយ​ចំនួន​​មិន​​​ទាន់​បាន​ដឹង។

 

ហេតុ​​​​ផល​ពី​ក្រោយ​ការ​បរិច្ចាគ​ភាគហ៊ុន​ ៩៩% Zuckerberg ​មានពាក់ព័ន្ធ​ការ​បង់​ពន្ធ

 

​ភាគ​ហ៊ុន​ចំនួន​ ៩៩%​ ដែល​បច្ចុប្បន្ន​មាន​តម្លៃ​៤៥​ពាន់​លាន​ដុល្លារ​នោះ​ មិន​ត្រូវ​បាន​បរិច្ចាគ​ទៅ​​អង្គការ​សប្បុរស​​ណា​មួយ​នោះ​ទេ​ ដោយ​​​ស្ថាបនិក​រូប​នេះ​បាន​បរិច្ចាគ​ទៅ​ក្នុង​​​មូលនិធិ​​​របស់​ខ្លួនឈ្មោះ Chan Zuckerberg Initiative​។ មូលនិធិនេះ​បង្កើត​ឡើង​ដោយ​​ Mark រួម​នឹង​ភរិយា ​វា​មាន​ទ្រង់​ទ្រាយ​ជា​ LLC (Limited Liability Company) ​មិន​ដូច​ជា​មូលនិធិ​សប្បុរស​ដទៃ​ទៀត​នោះ​ឡើយ។

 

មូលនិធិ​ប្រភេទ​នេះ​អាច​រួច​ផុត​​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល ហើយ​ម្ចាស់​មូលនិធិ​អាច​ធ្វើ​ការ​ចំណាយ​ទៅ​លើ​អ្វីៗ​គ្រប់​យ៉ាង​បាន​​ រួម​ទាំង​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ និង​ការ​ផ្ដល់​ជំនួយ​ដល់​អង្គការ​សប្បុរស​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​​បញ្ជាក់​​ដល់​សារព័ត៌មាន​ Buzzfeed ពី​អ្នក​នាំពាក្យ​មួយ​រូប។

 

នេះ​មាន​ន័យ​ថា​​ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​នឹង​អាច​ធ្វើ​ការ​ផ្ទេរ​ភាគហ៊ុន​ Facebook ទៅ​​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​លោក​ដោយ​មិន​បាច់​បង់​ពន្ធ​ជូន​រដ្ឋ​និង​គាត់​ក៏​នៅ​តែ​​អាច​​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ដែល​មូលនិធិ​មាន​បាន​​​គ្រប់​ពេល​វេលា​បាន​ផង​ដែរ។
​​​
កាល​ពី​ខែ​​វិច្ឆិកា​​​មូលនិធិ​ Chan Zuckerberg Initiative ក៏​បាន​ធ្វើ​ការ​​ផ្ដល់​ជំនួយ​​​ដល់​ស្ថាប័ន​ ឬ​ អង្គការ​ជា​ច្រើន​មក​ហើយ​ដែរ​​ ដូច​ជា​ ២០​លាន​ដុល្លារ​សម្រាប់​ការ​ភ្ជាប់​អ៊ីនធឺណិត​នៅ​សហរដ្ឋអាមេរិក​, ៥​លាន​ដុល្លារ​ទៅ​លើ MasteryConnect ​​កម្មវិធី​បង្រៀន​ពី​ Software និង​៣០​លាន​ដុល្លារ​ផ្សេង​ទៀត​ទៅ​លើ​សាលារៀន​បី​កន្លែង។

 

កន្លង​ទៅ​​ក្រៅ​ពី​ Mark Zuckerberg ​ក៏​មាន​មហាសេដ្ឋី​មួយ​ចំនួន​ទៀត​ដែល​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​នេះ​ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​ដូច​ជា​ លោក​ Bill Gates បាន​សន្យា​ថា​នឹង​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ ៩៥​%​ ទៅ​ដល់​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​លោក៕​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ អបអរ​កំណើត​កូន​ស្រី Mark Zuckerberg បរិច្ចាគ​ភាគហ៊ុន​ Facebook ៩៩% ជួយ​ពិភពលោក​

 

ហេតុ​​​​ផល​ពី​ក្រោយ​ការ​បរិច្ចាគ​ភាគហ៊ុន​ ៩៩% Zuckerberg ​មានពាក់ព័ន្ធ​ការ​បង់​ពន្ធ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ Says​​​​​​​, DailyMail

នាំមកជូនដោយ

ហេតុ​​​​ផល​ពី​ក្រោយ​ការ​បរិច្ចាគ​ភាគហ៊ុន​ ៩៩% Zuckerberg ​មានពាក់ព័ន្ធ​ការ​បង់​ពន្ធ