ប្តីអប្រិយលើកដៃប្រល័យ កាប់ប្រពន្ធមួយកាំបិតផ្គាក់ប៊ិះដាច់ក្បាល ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅខេត្តរតនគីរី

ខេត្តរតនគិរី ៖ នៅម៉ោង១៦កាំលះនាទីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥ស្ថិតនៅចំណុចខ្ទម ចំការជនរងគ្រោះភូមិជ្រុងឃុំកិចុងស្រុកបរកែវខេត្តរតនគិរីអំពើហិង្សាក្នុងគ្រួសារ មួយដ៏សែនឃោរឃៅ បុរសជាប្តី បានកាប់ប្រពន្ធរបស់ខ្លួន មួយកាំបិតផ្គាក់ ប៊ិះដាច់ក្បាល បណ្តាល ឲ្យស្លាប់ៗ ភ្លាមនៅក្នុងថ្លុកឈាម ។

មន្រ្តីនគរបាលមូលដ្ឋានបានអោយដឹង ថា ជនរងគ្រោះជាប្រពន្ធឈ្មោះ រចំ ញ៉ាត អាយុ ៤៨ឆ្នាំ ជនជាតិទំពួន មុខ របរធ្វើចំការ ចំណែកជនសង្ស័យជាប្ដីឈ្មោះ ទីង ហួនអាយុ៦០ឆ្នាំជនជាតិទំពួនមុខរបរធ្វើចំការ។អំពើហិង្សាប្តីកាប់ប្រពន្ធនេះ កើត ឡើងដោយសារប្ដីផឹកស្រាស្រវឹងមកពីខាងក្រៅ ហើយពេលមកដល់ខ្ទមចាំចំ ការ ក៏ទាស់ពាក្យសំដីគ្នាហើយប្តីបានទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធចំក ផ្នែក ខាង ឆ្វេងមួយកាំបិតជិតដាច់កបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ក្រោយ កាប់សម្លាប់ ជនសង្ស័យបានគេចខ្លួន ៕

ប្តីអប្រិយលើកដៃប្រល័យ កាប់ប្រពន្ធមួយកាំបិតផ្គាក់ប៊ិះដាច់ក្បាល ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅខេត្តរតនគីរី

  • ប្តីអប្រិយលើកដៃប្រល័យ កាប់ប្រពន្ធមួយកាំបិតផ្គាក់ប៊ិះដាច់ក្បាល ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅខេត្តរតនគីរី已关闭评论
  • 344 views
  • Hide Sidebar
    A+