​Copa del Rey​ យប់​មិញ​ ក្រុម​លីក​កំពូលចាញ់​​ក្រុម​​លីក​ទី​២ទាំង​អស់ ​​ដក​តែ Bilbao

​Copa del Rey​ យប់​មិញ​ ក្រុម​លីក​កំពូលចាញ់​​ក្រុម​​លីក​ទី​២ទាំង​អស់ ​​ដក​តែ Bilbao

​​ក្នុង​ការ​ប្រកួត​​បាល់ទាត់​​ពាន​រង្វាន់ Copa del Rey​ ​ជើង​ទី១ ជុំ​ទី​៤​ របស់​អេស្ប៉ាញ​យប់​មិញ​នេះ​ ​ក្រុម​​ដែល​លេង​នៅ​លីក​​កំពូល ដូច​ជា​​​ Villarreal, Malaga​ និង​ Eibar ​សុទ្ធ​តែ​ចាញ់​ក្រុម​លេង​នៅ​លីក​លំដាប់​ទី២​ទាំង​អស់​​ លើកលែង​តែ​ Athletic Bilbao ​មួយ​ក្រុម​ប៉ុណ្ណោះ​ដែល​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​លេង​នៅ​​​លីក​លំដាប់​ទី៣ Linense ​ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Estadio Municipal ។

 

​Copa del Rey​ យប់​មិញ​ ក្រុម​លីក​កំពូលចាញ់​​ក្រុម​​លីក​ទី​២ទាំង​អស់ ​​ដក​តែ Bilbao

ក្រុម​លេង​នៅ​លីក​លំដាប់​​កំពូល​របស់​អេស្ប៉ាញ ​Villarreal បាន​ប្រកួត​ចាញ់​ក្រុម Huesca ​៣-២ ស្រប​ពេល​ដែល​​ក្រុម​លេង​នៅ​លីក​កំពូល​​ដែរ​នោះ​ Malaga បាន​ប្រកួត​ចាញ់​ក្រុម Mirandes ២-១ ​និង​​ក្រុម​ Eibar ​ក៏​បាន​ប្រកួត​ចាញ់​ក្រុម​ Ponferradina ៣-០ ដែរ។

 

ចំណែក​ក្រុម​កំពុង​ឡើង​ជើង Athletic Bilbao ​បាន​យក​យក​ឈ្នះ​ក្រុម Linense២-០​ ​រក​បាន​ដោយ​កីឡាករ Kike Sola នៅ​នាទី​ទី១៣ និង​គ្រាប់​ទី២ ​នៅ​នាទី ១៩​ដោយ​កីឡាករ Aymeric Laporte៕

 

 ​​​វីដេអូ​ Highlight ក្រុម​ Linense Vs Bilbao

 

​​​​​​

 

 

 


ដោយ៖ ស្រី សុវណ្ណដារ៉ា​