​ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ប្តី​​ ​ងងឹតមុខ​​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់

​រាជ​ធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ប្តី ​ស្រាប់តែ​ខ្យល់គរ​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​ស្តូកស្តឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ​ធ្នូ តាម​បណ្តោយ​ផ្លូវ​១៨២ នៅ​ចំណុច​​មុខ​ក្រុមហ៊ុន​ទេសចរណ៍តាំងគឹ​ម​សួរ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​១៨២ ត្រឡប់​ទៅ​ផ្ទះ​វិញ ​លុះ​មក​ដល់​ចំណុច​​កើតហេតុ​ស្រាប់តែ​​ស្ត្រី​ជា​ប្រពន្ធ​មាន​អាកា​រៈ​ងងឹតមុខ​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​ស្តូកស្តឹងធ្វើ​ឲ្យ​​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​​ នាំ​គ្នា​យក​ប្រេងខ្យល់​មក​រឹត​ដើមទ្រូង​ ​និង​​យក​ក្រដាស​មក​បក់​មួយសន្ទុះ​បានដឹង​ខ្លួន​វិញ ។

បន្ទាប់​ពី​​ដឹងខ្លួន​វិញ ​បុរស​ជា​ប្តី​បាន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ទុក​ម៉ូតូ​ផ្ញើអ្នក​ជិតខាង​ក្បែរ​កន្លែង​កើតហេតុ ៕