ប្រភេទឱសថ​ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​​ខ្សោយលិង្គ

Viagra គឺជាម៉ាកផលិតផល​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុនPfizer និង​សា Sildenafilជាប្រភេទ​ថ្នាំប្រើ​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ ឬខ្សោយ​ថាមពល​ផ្លូវភេទ​បុរស។អ្នកជំនាញផ្នែកផ្លូវភេទ លោកវេជ្ជបណ្ឌិត Vijayasarathi Ramanathan បានមានប្រសាសន៏ថា៖ "នៅពេលទទួលទានថ្នាំនេះក្នុងរយៈពេល ៤៥នាទី ឬមួយម៉ោងមុនពេលរួមភេទ ឬមុនសម្រើប, វាអាចជួយជម្រុញឲ្យអាអូនតូចបះរឹងឡើងហើយក៏ជួយឲ្យការសម្រុកចូលបានជោគជ័យផងដែរ។ តែទោះបីជាយ៉ាងណា មានបុរសៗជាច្រើនបានទិញថ្នាំនេះពីអនឡាញដោយមិនបានប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត អាចបណ្តាលឲ្យជួបនឹងផលប៉ះពាល់ដល់សុខភាព

 

ប្រភេទឱសថ​ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​​ខ្សោយលិង្គ

តើថ្នាំនេះត្រូវប្រើយ៉ាងម៉េច?
កត្តាលំហូរឈាមកើនឡើងនៅក្នុងអាអូនតូចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដើម្បីឲ្យអាអូនតូចបះរឹងឡើងបាន។ហេតុនេះទើបក្រុមហ៊ុន Sildenafil បានជ្រើសរើសប្រភេទថ្នាំដែលមានផ្ទុកអង់ស៊ីមចំនួន ៥មុខដែលអាចជួយសម្រួលដល់សាច់ដុំ និងធ្វើឲ្យអាអូនតូចបះរឹងឡើង ក្នុងកំឡុងពេលបង្កាត់ភ្លើងស្នេហ៏។

ខាងក្រោមនេះវិធីសាស្ត្រមួយចំនួនដែលអ្នកត្រូវចងចាំក្នុងចិត្ត មុនពេលអ្នកលេបថ្នាំនេះ៖

. ចៀសវាងការទទួលទានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ប្រសិនបើអ្នកត្រៀមនឹងលេបថ្នាំនេះនៅពេលយប់។
. ត្រូវប្រាកដថា អ្នកទទួលទានអាហារឲ្យបានគ្រប់គ្រាន់ (ក្នុងរយៈពេល ២ម៉ោង) មុនពេលទទួលទានថ្នាំ ព្រោះវាអាចធ្វើឲ្យប្រសិទ្ធិភាពថ្នាំថយចុះ។
. មិនត្រូវបង្កើនការទទួលទានថ្នាំដោយមិនបានប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុន។
. ក្នុងករណីខ្លះ ថ្នាំនេះអាចបណ្តាលឲ្យកើតមានអាការៈដូចជា៖ ឈឺក្បាល, មុខក្រហម, ឈឺពោះ,បញ្ហាផ្លូវដង្ហើម និងស្រវាំងភ្នែក។
. កុំចង់ឲ្យថ្នាំមានប្រសិទ្ធិភាពឆាប់រហ័សពេក នៅពេលប្រើជាលើកដំបូងព្រោះវាត្រូវការពេលវេលាដើម្បីឲ្យរាងកាយសម្របទៅនឹងថ្នាំ មុនពេលវាចាប់ផ្តើមដំណើរការ៕

ដោយ៖ ដារ៉ា

ប្រភព៖ thehealthsite

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រភេទឱសថ​ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​​ខ្សោយលិង្គ