សភា​អង់គ្លេស​យល់​ព្រម​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ប្រឆាំង​ក្រុម ​ISIS​

តាម​សេចក្តី​រាយការណ៍​រ​បស់​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ចិន ​ស៊ិន​ ហួ​រ ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ​ បាន​ឲ្យ​ដឹងថា​ សភា​អង់គ្លេស​ បាន​ធ្វើ​កា​រ​គាំទ្រ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ធ្វើ​កិច្ច​ប្រតិបតិ្ត​ការ​វាយ​ប្រហារ​ក្រុម​ឧទ្ទាម​ជ្រុល​និយម​ ISIS ​នៅ​ក្នុង​ប្រទេស ​ស៊ីរី ​បន្ទាប់​ពី​ធ្វើ​ការ​ចរចា​អស់​រយៈពេល​ប្រមាណ​១០​ម៉ោង​មក​។
សភា​អង់គ្លេស​យល់​ព្រម​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ប្រឆាំង​ក្រុម ​ISIS​
​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយមានសម្លេងគាំទ្រចំនួន ៣៩៧សម្លេងទល់នឹង ២២៣សម្លេង ដើម្បីប្រតិបត្តិការយោធាវាយប្រហារតាមដែនអាកាសប្រឆាំងនឹងក្រុមឧទ្ទាម ISIS។ ហើយការសម្រេចនេះ នឹងអាចជាកូនសោសម្រាប់យន្តហោះចម្បាំងចក្រភពអង់គ្លេសដើម្បីពង្រីកបេសកកម្ម ទម្លាក់គ្រាប់បែករបស់ក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់។
គួរបញ្ជាក់ថា ការពិភាគ្សារបស់សភាអង់គ្លេសជុំវិញបញ្ហាស៊ីរី ធ្វើឡើងដោយមានការតវ៉ាប្រឆាំងពីប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យរដ្ឋាភិបាលអង់គ្លេសធ្វើអន្តរាគមន៍យោធាក្នុងប្រទេសស៊ីរីឡើយ៕
ស៊ាវ ឈាន
ស៊ិន ហួរ