វិធី​ធ្វើ​ភ្លា​បង្គា​ជា​មួយ​ម្រេះ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​

គ្រឿង​ផ្សំ​៖
បង្គា​ម្រេះ​ពុះ​ជា​ពីរ ​( ហាន់ស្ដើងៗ )ខ្ទឹម​ស​ ខ្ទឹម​ក្រហម​​ ម្ទេស​ ( បុក​រៀង​ម៉ត់​បន្តិច​ )ទឹកត្រី​ ស្ករស​ ម្សៅស៊ុប​ទឹក​ក្រូច​ឆ្មារជី​អង្កាម​
វិធី​ធ្វើ៖​
យកបង្គាមកបកសម្បកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា )បន្ទាប់មកយកម្រេះមករៀបដាក់ចានដែលត្រូវទទួលទានអោយបានស្អាត រួចយកបង្គា ដែលបានធ្វើស្អាតហើយនោះ មករៀបដាក់ពីលើ ហើយយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់។
ច្របាច់ទឹកក្រូចឆ្មារដាក់ចាន ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( ទុកប្រហែល ១០ នាទី ដើម្បីកុំឲ្យក្រពុលខ្ទឹម ) រួចដាក់ ស្ករស ទឹកត្រី ម្សៅស៊ុប កូរចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យល្មម តាមការចូលចិត្ត ( អោយហឹរខ្លាំងបន្តិច ដើម្បីឲ្យង្គាឆ្អិនល្អ )។
ពេលទទួលទាន ទើបយកបង្គា ដែលបានក្លាសេទុក មកស្រោចទឹកម្ទេសពីលើឲ្យសព្វ រួចដាក់ជីអង្កាមលម្អពីលើ រួចជាការស្រេច ។ 
សម្រាប់អ្នកដែលមិនចូលចិត្តម្រេះល្វីងពេក អាចយកម្រេះដែលហាន់ហើយនោះ មកច្របាច់ទឹកអំបិល ហើយលាងចេញឲ្យស្អាត នោះមិនសូវល្វីងទេ៕
វិធី​ធ្វើ​ភ្លា​បង្គា​ជា​មួយ​ម្រេះ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​

អត្ថបទ៖ ដេវីដ