ប្តី​ប្រពន្ធ​វាយ​ប្រហារ​ទឹក​អាស៊ីត​ដាក់​គ្នា​ ព្រោះតែ​រឿង​​ប្រច័ណ្ឌ​

ខេត្តស្វាយរៀង ៖ ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ មក​សាកសួរ​ បន្ទាប់​ពី​បាន​ប្រើ​អំពើ​ហិង្សា​ ដោយ​យក​ទឹក​អាស៊ីត​ ចាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយសារ​ តែ​ប្រច័ណ្ឌ​គ្នា​ជាមួយ​អ្នក​ ភូមិ​ផង​របង​ជាមួយ ។ ហេតុការណ៍​នេះ​បង្ក​ ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​សំរោង ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ ប៊ុ​ន សំបូរ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ស្ត្រី​ជា​ ប្រពន្ធ​ឈ្មោះ ហែម សំ​អាន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ ឆ្លើយ​យក ឈ្នះ​រៀង​ៗ​ខ្លួន ដោយ​ប្តី​ប្រច័ណ្ឌ​ថា​ ប្រពន្ធ​មាន​សហាយស្មន់​ជាមួយ​ប្រុស​ផ្សេង ចំណែក​ប្រពន្ធ​ ថា​មក​ពី​ប្តី​មាន​ស្រី​ថ្មី មិន​ដែល​គិតគូរ​ដល់​ រូប​គាត់​ឡើយ មិនតែប៉ុណ្ណោះ​ព្រមទាំង​ ចោទ​គ្នា​ទៅ​វិញ​ទៅ​ មក​ថា​ជា​អ្នក​ចាក់ទឹក​អាស៊ីត ។

រហូត​មក​ដល់​ថ្ងៃ​ទី​៣ ធ្នូ ២០១៥​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ធ្វើការ​ស៊ើបអង្កេត​ថា​ នរណា​ជា​អ្នក​ប្រើ​ទឹក​អាស៊ីត​ វាយប្រហារ​ទៅ​លើ​គេ​ពិតប្រាកដ ។ ចំណែក​ប្តី​ប្រពន្ធ​ ទាំង​២​នាក់​កំពុង​សម្រាក​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ ស្រុក​រមាស​ហែក​ នៅឡើយ ៕

ប្តី​ប្រពន្ធ​វាយ​ប្រហារ​ទឹក​អាស៊ីត​ដាក់​គ្នា​ ព្រោះតែ​រឿង​​ប្រច័ណ្ឌ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត