ប្តី​កាប់​ប្រពន្ធ​ប៊ិះ​ដាច់​.​ក​ស្លាប់​​​ក្នុង​ថ្លុក​ ឈាម​យ៉ាង​អាណោច​អាធ័ម ​ព្រោះតែ​ទាស់​ សំដី​គ្នា​តិចតួច

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្តី​កាប់​១​កាំបិត​ផ្គាក់​ប៊ិះ​ដាច់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​ ក្នុង​ថ្លុកឈាម ខណៈ​ពេល​ ដែល​ប្តី​មក​ពី​ផឹកស្រា​ហើយ​ ទាស់​សំដី​គ្នា​បន្តិ​ច​បន្តួច​ ។ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​ ខ្ទម​ចាំចំការ ស្ថិត​ក្នុងភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​បាន​កាប់​ប្រពន្ធ​ស្លាប់​នេះ​មានឈ្មោះ ទីង ហួ​ន អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​ទំពួន មុខរបរ​ ធ្វើ​ចំការ បាន​រត់គេច​ខ្លួន​ បាត់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ កាប់​​ប្រពន្ធ​ស្លាប់​រួច ចំណែក​ប្រពន្ធ​ឈ្មោះ​ ដែល​ត្រូវ​ប្តី​កាប់​ស្លាប់​ឈ្មោះ រ​ចំ ញ៉ា​ត អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ទំពួន និង​មានមុខរ​បរជា​អ្នក​ ធ្វើ​ចំការ​ដូច​គ្នា ។

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត