រៀន​បង្កើត​​វីដេអូ​​ដូច​​​កុន​​ហូលីវូដ ​​ឱកាស​សម្រាប់​កុមារ​វ័យ​ក្រោម ១៥ ឆ្នាំ​

រៀន​បង្កើត​​វីដេអូ​​ដូច​​​កុន​​ហូលីវូដ ​​ឱកាស​សម្រាប់​កុមារ​វ័យ​ក្រោម ១៥ ឆ្នាំ​

IT Academy STEP Cambodia ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​លើ​ជំនាញ​ IT ដោយ​ឥត​គិត​ថ្លៃ​ដែល​នឹង​​មាន​រៀប​ចំ​សិក្ខា​សាលា​ស្ដី​អំពី “របៀប​ធ្វើ​វីដេអូ​ឲ្យ​ដូច​ជា​ខ្សែ​​ភាព​យន្ត​ហូលីវូដ”។

 

រៀន​បង្កើត​​វីដេអូ​​ដូច​​​កុន​​ហូលីវូដ ​​ឱកាស​សម្រាប់​កុមារ​វ័យ​ក្រោម ១៥ ឆ្នាំ​

 

សិក្ខាសាលា​នេះ​នឹង​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ចូលរួម ជាពិសេស​ផ្តោត​លើ​កុមារា​កុមារី​​អាយុ​ចាប់​ពី ៩ ដល់ ១៥ ឆ្នាំ​ពី​របៀប​ការ​ធ្វើ​វីដេអូ​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​ដូច​កុន​ហូលីវូដ។

 

ក្នុង​កំឡុង​ពេល​ចូល​រួម​សិក្ខាកាម​នឹង​ទទួល​បាន៖

 

១) រៀន​ថត​វីដេអូ​អំពី​កីឡដ្ឋាន​បាល់​ទាត់​មួយ ឬ​ជា​មួយ​សត្វ​ដាយណូស័រ​ពី​ឧទ្យាន Jurassic។
២) ​បង្កើត​វីដេអូ​ដែល​មាន​លក្ខណៈ​ដូច​ជា​តួ​អង្គ IronMan ឬ Batman។
៣) រៀន​​បង្កើត​ Channel ​ផ្ទាល់​ខ្លួន​នៅ​លើ Youtube និង​ធ្វើ​វីដេអូ​ដាក់​ក្នុង Blog។
៤) បង្កើត​វីដេអូរបៀប STOP motion effect។
៥) កម្មវិធី​កែ​សម្រួល​វីដេអូ​។

 

សិក្ខាសាលា​នេះ​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ៣ រសៀល នៅ​ស្នាក់​ការ​ IT Academy STEP Cambodia ជាន់​ទី ២ ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ១៤៨ abc, ផ្លូវ​លេខ​ ៦៣ កែង​នឹង​ផ្លូវ​លេខ ២៥២ សង្កាត់​ ដូន​ពេញ រាជធានី ភ្នំពេញ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ ​ចូល​ទៅ​កាន់​វេបសាយ៖ www.facebook.com/itstepcambodia/

 

ចុច​​អាន៖ បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់

ចុច​អាន៖ iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

 

រៀន​បង្កើត​​វីដេអូ​​ដូច​​​កុន​​ហូលីវូដ ​​ឱកាស​សម្រាប់​កុមារ​វ័យ​ក្រោម ១៥ ឆ្នាំ​

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

រៀន​បង្កើត​​វីដេអូ​​ដូច​​​កុន​​ហូលីវូដ ​​ឱកាស​សម្រាប់​កុមារ​វ័យ​ក្រោម ១៥ ឆ្នាំ​